Connect with us

ព័ត៌មានជាតិ

ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ដល់ពលរដ្ឋនៅក្នុង​ខេត្ដ​សៀមរាប បាន​ជាង​៨០​ភាគរយហើយ

បានផុស

នៅ

​អាជ្ញាធរ​ខេត្ដ​សៀមរាប បាន​អះអាង​ថា យុទ្ធនាការ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១, ដំណាក់​ទី​២ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ដ សម្រេច​បាន​ប្រមាណ ៨៣​ភាគរយ​ហើយ បើ​គិត​មកដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សំរិទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរង​ខេត្ដ​សៀមរាប មានប្រសាសន៍​ឱ្យដឹង​តាម​ប្រព័ន្ធ​ទូរសព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ក្នុង​យុទ្ធនា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១​នេះ សម្រាប់​ដូ​ស​ទី​១ អាជ្ញាធរ​ខេត្ដ បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ដ សរុប​ចំនួន ៣៨​ម៉ឺន​នាក់ ដែល​ស្មើ ៨៣% ក្នុងចំណោម​ផែនការ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ចំនួន ៤៥​ម៉ឺន​៨​ពាន់​នាក់។

​លោក​បាន​បន្ដ​ថា នៅ​ក្នុង​ចំណោម​ចំនួន​សរុប ដែល​ចាក់​វ៉ាក់សាំង​ជាង ៨០​ភាគរយ​នេះ គឺមាន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ចំនួន​ជាង​១៥​ម៉ឺន​នាក់ ស្មើ​ជិត​៧២% បាន​ចាក់​រួច ក្នុងចំណោម​ផែនការ​ត្រូវ​ចាក់​ចំនួន​២១​ម៉ឺន​នាក់ ។ លោក​បាន​បន្ដថា មណ្ឌល​ចាក់​វ៉ាក់សាំង​នៅតាម​បណ្ដា​សង្កាត់​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បិទ​បញ្ចប់​ហើយ ដោយ​អោយ​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​មិនទាន់​ចាក់ ត្រូវ​បន្ដ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀ​មរា​ប​វិញ​។ ដោយឡែក ​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅតាម​បណ្ដា​ស្រុក​ទាំង ១១​ក្នុង​ខេត្ដ​សៀមរាប ត្រូវបាន​បន្ដដំណើ​រកា​រ​ដដែល ព្រោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ នៅតាម​ស្រុក​បា​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែ​ក​កក្កដា​កន្លងមក ហើយ​យុទ្ធនាការ​នេះ​មិនទាន់​ដល់​ថ្ងៃ​បញ្ចប់​នៅឡើយ​ទេ​។

​លោក លី សំរិទ្ធ ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់​បានទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ នៅ​ក្រុង​សៀមរាប ក៏​ដូច​នៅតាម​បណ្ដា​ស្រុក​ទាំង​១១ របស់​ខេត្ដ​សៀមរាប ដែល​នៅ​សេសសល់ ដោយសារ​បញ្ហា​សុខភាព ឬ​បញ្ហា​ផ្សេង ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឈានដល់​ការលុបបំបាត់​មេរោគ​កូ​វីដ​-១៩​ ដ៏​កាច​សាហាវ​មួយ​នេះ​ឲ្យ​បាន​ឆាប់​។​

​សូមបញ្ជាក់ថា យុទ្ធនា​ការផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ដំណាក់កាល​ទី​២ នៅក្នុង​ខេត្ដ​សៀមរាប​នេះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ខែកក្កដា​កន្លងមក ដោយ​ក្នុងនោះ​សម្រាប់​នៅ​ក្រុង​សៀមរាប​ជំ​ហ៊ាន​ទី​១ និង​បន្ដ​តាម​បណ្ដា​ស្រុក​ចំនួន ១១​ទៀត ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០២១​នេះ។​

​សូម​ជម្រាប​ផងដែរ​ថា ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ នៅ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣,៨២២​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១,៩៧៨​នាក់​, ស្លាប់ ៤០​នាក់ និង​១,៨០៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​, មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​, វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៧ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម