Connect with us

ព័ត៌មានជាតិ

កំពត​សាងសង់​ទីលានចាក់សំរាមថ្មី​តម្លៃ ២ លានដុល្លារ

បានផុស

នៅ

កំពត៖ ខេត្តកំពតចាប់ផ្តើមសាងសង់ទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដារលើផ្ទៃដីទំហំជាង​១០​ហិកតា ដោយប្រើរយៈពេល ១២ខែនិងចំណាយថវិកាប្រមាណ ២លានដុល្លារ។ ទីលានចាក់សំរាមក្រុងកំពតជាផ្នែក​មួយនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ២ របស់រាជរដ្ឋាភិបាលក្រោមកម្ចីពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB) ។

លោក ជាវ តាយ អភិបាលខេត្តកំពតនិងមន្ត្រីជំនាញ បានចុះពិនិត្យកន្លែងចាក់សំរាមដែលមានទីតាំងក្នុងភូមិសាស្ត្រ​ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាវ តាយ បានមានប្រសាសន៍ថា​ កំពតជាខេត្តគោលដៅទេសចរណ៍មួយ ដែលមានភាពទាក់ទាញ និង បានអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុត។ មុនពេលផ្ទុះវិបត្តិកូវីដ១៩ ភ្ញៀវមកទស្សនាខេត្តកំពតមានប្រមាណជិត​ ២ លាននាក់ក្នុងមួយឆ្នាំ។

លោក ជាវ តាយ បានបន្តថា ដើម្បីថែរក្សាសុខុមាលភាព ប្រជាជននិងទេសចរក៏ដូចជាចូលរួមថែរក្សាបរិស្ថានបៃតងអនាម័យស្អាត បរិយាកាសល្អព្រមទាំងជួយបង្កើនសោភ័ណភាពក្រុង រដ្ឋបាលខេត្តត្រូវតែមានទីលាន​កប់សំរាមជាចាំបាច់ ទើបអាជ្ញាធរខេត្តកំពតបានស្នើសុំដល់ក្រសួងសាធារណៈការ ជួយដោះស្រាយរហូតទទួលបានគម្រោងនេះ។

លោក ជាវ តាយ បានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិដ្ឋាន ក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាមគឺជាបញ្ហាសំខាន់ ដែល​ត្រូវ​យកចិត្តទុកដាក់ជាប្រចាំក្នុងការរួមចំណែកធ្វើឲ្យបរិស្ថាន បានកាន់តែល្អប្រសើរឡើង ។ ដោយឡែកសម្រាប់ទីក្រុងកំពតវិញ បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឲ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ពីទីកន្លែង សម្រាប់ទុកដាក់សំរាមឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។

លោក ហេង សម្បិត្ត តំណាងក្រុមហ៊ុនម៉ៅការសាងសង់បានបញ្ជាក់ថា ទីលានចាក់សំរាមមានពីរថតដោយមានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន២ ។ ក្នុងនោះ មានទីលានត្រងទឹកកខ្វក់និងរំហួតទឹក អគាររដ្ឋបាល ប៉ុស្តិ៍យាម និង អណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាព។ តំណាងក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុន​ក៏​នឹង​ជួយជួសជុលផ្លូវចូលទីលានកប់សំរាមកន្លែងថ្លឹងរថយន្ត កន្លែងស្តុកនិងញែកសំរាម ព្រមទាំងធ្វើរបងព័ទ្ធជុំវិញ។ ការងារសាងសង់នេះនឹងបញ្ចប់រួចរាល់មុនខែកក្កដា ឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា បច្ចុប្បន្នការប្រមូលសំរាមក្នុងក្រុងកំពតមានបរិមាណពី ៧០ តោនទៅ៩០តោនក្នុងមួយថ្ងៃ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម