ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ហាមអភិបាលក្រុង-ស្រុក អវត្តមានក្នុងកិច្ចប្រជុំប្រចាំខែ ជាដាច់ខាត
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួមនាពេលបច្ចុប្បន្ន លើកយកបញ្ហាប្រឈមរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ក៏ដូចជាសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ការស្នើបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តនៅខែកុម្ភៈ ឆ្នាំ២០២២ កាលពីថ្ងៃទី ៣ ខែកម្ភៈ ឆ្នាំ ២០២២។
លោក ជាវ តាយ មានប្រសាសន៍ថា «រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង ព្រោះថាអភិបាលក្រុងស្រុក គឺជាអ្នកទទួលខុសត្រូវរួម និងចាត់ចែងបញ្ជាគ្រប់សភាពការ ចំពោះរដ្ឋបាលដឹកនាំរបស់ខ្លួន។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងដឹកនាំបញ្ជាការងាររួម»។
លោកអភិបាលខេត្ត បានបន្ថែមថា ការងារដឹកនាំ គឺមានតែ ៣ចំណុចធំៗនោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់។ នៅក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ករណីចោរកម្ម ការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ការដឹកជញ្ជូនឈើប្រណិតគ្រប់រូបភាព បទល្មើសជលផល និងបទល្មើសផ្សេងៗទៀត លោកអភិបាលខេត្តសូមឲ្យគណៈបញ្ជាការឯកភាពក្រុង-ស្រុក យកចិត្តទុកដាក់បង្ក្រាបឱ្យខាងតែបាន ដើម្បីឲ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ចំណែកឯរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ត្រូវជំរុញលើការប្រមូលសំរាម នៅតាមទីសាធារណៈឲ្យបានស្អាតល្អ ដើម្បីសោភណ្ឌភាពបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


