ព័ត៌មានជាតិ
ប.ស.ស. ចាប់ដៃគូជាមួយធនាគារជាតិពង្រឹងសមត្ថភាព ការគ្រប់គ្រងវិនិយោគដល់មន្ត្រី
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាដើម្បីបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនា សម្ព័ន្ធនៃការគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមរបស់ ប.ស.ស. ដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។
លោក អ៊ុក សមវិទ្យា បានថ្លែងថា អ្វីជាគោលបំណងសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ គឺជាការផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកការគ្រប់គ្រងវិនិយោគរបស់មន្ត្រីបច្ចេកទេសជំនាញ ប.ស.ស. ដើម្បីអនុវត្តការងារវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល តាមរយៈឧទាហរណ៍ពិតប្រាកដ និងបទពិសោធន៍ជាក់ស្តែង ដែលបានផ្តល់ផ្ទាល់ដោយដៃគូររបស់ខ្លួន។

លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយ ធនាគារជាតិនៃកម្ពុជា នាពេលនេះ ប.ស.ស. នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយសំដៅលើកិច្ចគាំពារសង្គម ក្នុងនោះផ្តោតសំខាន់ទៅលើវិស័យសន្តិសុខសង្គម ដែលមានផ្នែកថែទាំសុខភាពជាចម្បង ហើយកាតព្វកិច្ចនេះតម្រូវឱ្យអង្គភាព ប.ស.ស. ជាអ្នកប្រតិបត្តិផ្ទាល់ទៅលើផ្នែកធំៗចំនួន ៤ គឺ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ។
បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ហើយនៅពេលដ៏ខ្លីខាងមុខឆាប់ៗនេះ ប.ស.ស. នឹងដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដែលពេលនោះ សមាជិក ប.ស.ស. ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


