Connect with us

ព័ត៌មានជាតិ

អធិការ​ខណ្ឌដូនពេញ​ បើក​ប្រតិបត្តិ​​ការបង្ក្រាប​គ្រឿង​ញៀន​ឃាត់ខ្លួន​មនុស្ស​០៨​នាក់​ដកហូត​ថ្នាំញៀន​ជាង​២០០​កញ្ចប់

បានផុស

នៅ

ភ្នំពេញ ​៖ ​បក្ខពួក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៨​នាក់​ ត្រូវ​បាន​កម្លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃនេះ​ដកហូត​ថ្នាំញៀន​បាន​ជាង​២០០​កញ្ចប់​ជា​វត្ថុតាង​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការ​នគរបាល​ខ​ណ្ឌ​ដូនពេញ​លោក​ទៀង ច័ន្ទ​សារបាន​ឲ្យ​ដឹងថា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​១៥​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ក្តាន់​ពីរ​R6 ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ សុង ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន ចំនួន​២០៩​កញ្ចប់​តូចធំ។

លោក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បន្ត​ទៀត​ថា ​លុះដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​វិធាន​ការ​យក​ចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ស៊ីន (​មេក្លោង​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ទីតាំង​ខាងលើ ប៉ុន្តែ​ជនសង្ស័យ​បាន​ដឹង​ខ្លួន​បាន​រត់​គេច​ខ្លួន​បាត់ ដោយ​នូវ​តែ​អនុវត្តន៍​តាម​គោល​ការដឹកនាំ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ហើយ​ឆែកឆេរ​ត្រួតពិនិត្យ​ចំពោះ​ទីតាំង​តំបន់​ខាងលើ រក​ឃើញ​វត្ថុ​តាង ជា ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​ដាវ​កែច្នៃ​ខុសច្បាប់​ចំនួន​០១​ដើម​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​(​ប្រុស​) បន្ថែម​ទៀត​ដែលមាន​អត្តសញ្ញាណ​រួម​ដូចខាងក្រោម​រួមមាន​១/​ឈ្មោះ សាន សីហា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។

២/​ឈ្មោះ វណ្ណ ចាន់ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​ ៣/​ឈ្មោះ ស សិលា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៤/​ឈ្មោះ រស់ យ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​កង់​បី ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)។ ៥/​ឈ្មោះ ហុក សុខ​ឡេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​PassApp ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។

៦/​ឈ្មោះ សួន បូរ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៧/​ឈ្មោះ លី ចាន់​ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ​ជា​លទ្ធផល​សរុប​នៃ​កិច្ច​ប្រតិបត្តិ​កម្លាំង​យើង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័​យ​ចំនួន​០៨​នាក់ និង​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​សរុប ចំនួន​២០៩​កញ្ចប់​(២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ​)​។ ២-​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​។​


៣-​ដាវ​កែច្នៃ​ចំនួនៈ​០១​ដើម​។ ៤-​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​មេ​ក្លោង និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕
ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម