ផ្សារបឹងកេងកង​មិនបិទទេ ទោះ​បីរកឃើញ មានកូវីដ-១៩ លើអា​ជីវករ២នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្សារបឹងកេងកង​មិនបិទទេ ទោះ​បីរកឃើញ មានកូវីដ-១៩ លើអា​ជីវករ២នាក់

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសហការជាមួយគណៈកម្មការផ្សារបឹងកេងកងធ្វើតេស្តរហ័ស យកសំណាក អាជីវករលក់ដូរចំនួន ៤២១ នាក់ ហើយឃើញវិជ្ជមានកូវីដ ២ នាក់ ប៉ុន្តែផ្សារនៅតែដំណើរការជាប្រក្រតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឱ្យដឹងថា អាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួន ៤២១នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ហើយជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩​ចំនួន​២នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា អាជីវករទាំង២នាក់ដែលមានវិជ្ជាមានកូវីដ-១៩ ពួកគាត់ជាពលរដ្ឋរស់នៅបឹងសា​ឡាង​​ខណ្ឌ​ទួលគោក ដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ភូមិដ្ឋានពួកគាត់រួចហើយ។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះផ្សារបឹងកេងកងទាំងមូលមិនមានការបិទទេ គឺនៅបើកដំណើរការ​​ជាប្រក្រតី ព្រោះថា បងប្អូនអាជីវករទាំង២នាក់នេះលក់ដូរនៅក្រោយគេឯង មិនសូវមានមនុស្សចេញចូលទេ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអោយនៅរក្សាផ្សារលក់ដូរជាប្រក្រតី។

ដោយឡែក លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សីវិញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហានេះថា អាជីវករផ្សារអូឬស្សីទាំងអស់ មិនមានការពិនិត្យយកសំណាកនោះទេ នៅថ្ងៃនេះ ហើយអ្នកដែលយកសំ​ណាក​​៥នាក់នោះ មិនពាក់ព័ន្ធអ្វីដែលត្រូវអោយអាជីវករផ្សារអូឬស្សីទាំងអស់យកសំណាកនោះទេ បើទោះបី ក្នុងចំនួនអ្នកទាំង៥នាក់នោះមានអាជីវករផ្សារអូឬស្សីក៏ដោយ ហើយក្នុងចំនួន៥នាក់នោះ ក្រោយការពិនិត្យទទួលលទ្ធផលអវិជ្ជាមកូវីដ-១៩ទាំងអស់គ្នា៕ ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services