Connect with us

ព័ត៌មានជាតិ

បរិបថកូវីដ១៩ កំពុងផ្ទុះ គ្លីនិក​ឯក​ជន​​ណា​ មិន​ទទួល​ព្យា​បាល​​​អ្នក​ជំងឺ នឹង​ប្រឈម​បិទ​ទ្វា​រហូត​​

បានផុស

នៅ

លោក ​ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​​ព្រមាន​​បិទ​គ្លីនិក​​ឯកជន​​ណា​ ដែល​មិន​ទទួល​ព្យាបាល​អ្នក​ជំងឺ​​ អំឡុង​ការឆ្លង​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩​។ គ្រប់​មន្ទីរ​ពេទ្យ​ទាំង​អស់​ត្រូវ​ប្រកាន់​យក​​គោល​​ការណ៍​​​ទទួល​​សង្គ្រោះ ព្យាបាល​អ្នក​ជំងឺ​ជា​ដាច់​ខាត​​​ ដោយ​ប្រើ​ប្រាស់​តេស្ត​រហ័ស​​រក​ជំងឺកូវីដ១៩ ​​​ក្នុង​ការ​ញែក​អ្នក​ជំងឺ បើ​សង្ស័យ​ថា​ អ្នក​ជំងឺ​កើត​ជំងឺ​កូវីដ១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​បែប​នេះ​​​ត្រូវ​បាន​​ធ្វើ​​​ឡើង​បន្ទាប់​ពី​​ក្នុង​រយៈ​ការ​​កន្លង​មក​នេះ​ មាន​បាតុភាព​កើត​ឡើង​ជា​រឿយ​ៗ​ ដែល​មាន​​អ្នក​ជំងឹ​សភាព​ធ្ងន់​ធ្ងរ​បាន​ទៅ​រក​កន្លែង​ព្យាបាល​នៅ​តាម​សេវាសាធារណៈ​(មន្ទីរពេទ្យ​រដ្ឋ)​ និង​សេវា​សុខាភិបាល​​ឯកជន(គ្លីនិក ឯកជន​​) បែរជា​មិន​ទទួល​យក​ពួក​គាត់​ព្យាបាល​ ដែល​ធ្វើ​​ឱ្យ​ជះ​​ឥទ្ធិពល​មិន​ល្អ​មក​លើ​ក្រសួង​សុខាភិបាល និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​គ្រូពេទ្យ។​​​​

អ្នកជំងឺកូវីដ-១៩ ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩

​​ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​បាតុភាព​ខាងលើ​នេះ​លោក​រដ្ឋមន្រ្តី​បាន​​​​ដាក់​ចេញ​នូវ​​ការ​ណែ​នាំ​ចំនួន​៥ ចំណុច​ដល់​ថ្នាក់​ដឹក​នាំ​ និង​អ្នក​​ទទួល​ខុស​ត្រូវ​​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​​ទាំង​អស់​ទូទាំង​ប្រទេស​​​ឱ្យ​អនុវត្ត​ ​ដោយ​ផ្ដោត​សំខាន់ ​ត្រូវ​ប្រកាន់​យក​​គោល​​ការណ៍​​​ទទួល​​សង្គ្រោះ ព្យាបាល​អ្នក​ជំងឺ​ជា​ដាច់​ខាត​​​ ដោយ​ប្រើ​ប្រាស់​តេស្ត​រហ័ស​​រក​ជំងឺកូវីដ១៩ ​​​ក្នុង​ការ​ញែក​អ្នក​ជំងឺ ​ហើយ​បើ​សង្ស័យ​ថា​ អ្នក​ជំងឺ​កើត​ជំងឺ​កូវីដ១៩​។ ក្នុង​ករណី​​ដែល​​ម្ចាស់​មូលដ្ឋាន​សុខាភិបាល​​ឯកជន​​ណា​ ដែល​មិន​អនុវត្ត​តាម​​ការ​ណែនាំ​នេះ ក្រសួង​សុខាភិបាល​ នឹង​មាន​វិធាន​ការ​បិទ​មូលដ្ឋាន​សុខាភិបាល​ឯកជន​​នោះ​ មិន​អនុញ្ញាត​ឱ្យ​ទទួល​ព្យាបាល​អ្នក​ជំងឺ​តទៅ​ទៀត​ឡើយ​៕

អានពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម