ព័ត៌មានជាតិ
តុលាការសម្រេចលើកពេលសវនាការបទ« ឧបឃាត»ទៅថ្ងៃ១៥ធ្នូ ព្រោះអវត្តមានមេធាវី
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចលើកពេល និងបន្តសវនាការសំណុំរឿង « ឧបឃាត »នៃអតីតមេដឹកនាំបក្សប្រឆាំងទៅថ្ងៃទី ១៥ ខែធ្នូខាងមុខ បន្ទាប់ពីមេធាវីការពារជនជាប់បានដាក់លិខិតស្នើមកតុលាការឲ្យចេញដីកាកោះថ្មី ដោយអស័យដ្ឋានចុងក្រោយរបស់កូនក្ដី និងអវត្តមានមេធាវីតែម្ដង ។
ក្នុងការចាប់ផ្ដើមសវនាការនាព្រឹកនេះ តុលាការបានបង្ហាញថា លោកមេធាវី សំ សុគង់ មេធាវីការពារក្ដីឲ្យជនជាប់ចោទទាំង៩នាក់ បានដាក់លិខិតស្នើសុំថ្មីមក សូមឲ្យតុលាការចេញដីកាកោះដោយដាក់អាសយដ្ឋានថ្មីចុងក្រោយរបស់កូនក្ដីខ្លួនទៅវិញ ។
ចំណុចនេះ តំណាងអយ្យការអមតុលាការ លោក សេង ហៀង បានលើកឡើងថា ការស្នើរបស់មេធាវីការពារក្ដីឲ្យជនជាប់ចោទ គឺជាចេតនាគេចវេស ដោយសារជនជាប់ចោទទាំង៩នាក់ មានអាសយដ្ឋាននៅកម្ពុជា ហើយប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា អយ្យការបានបំពេញនីតិវិធីកោះហៅតាមអាសយដ្ឋាននេះរួចអស់ហើយ ។ ដូច្នេះការលើកឡើងរបស់លោកមេធាវី សំ សុគង់ គឺជាចេតនាទុច្ចរិត គប្បីតុលាការមានវិធានការជាក់ស្ដែង ។
លោកមេធាវី សួង ចាន់ថន មេធាវីតំណាងរដ្ឋាភិបាល បានលើកឡើងថា តុលាការបានបំពេញនីតិវិធីក្នុងការកោះហៅជនជាប់ចោទ និងមេធាវីការពារជនជាប់ចោទ ថែមទាំងជនជាប់ចោទបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ពីសវនាការនេះ ដូច្នេះតុលាការគប្បីបន្តនីតិវិធីជំនុំជម្រះ ។

ទោះបីមានការលើកឡើងបែបនេះក្ដី ក្នុងការសម្រេចចុងក្រោយ ក្រុមប្រឹក្សាតុលាការបានកំណត់យកថ្ងៃទី ១៥ធ្នូ ឆ្នាំ២០២០ខាងមុខ ដើម្បីបន្តសវនាការ ហើយតុលាការនឹងធ្វើរបាយការណ៍ពីឥរិយាបទរបស់មេធាវីការពារជនជាប់ចោទទៅគណមេធាវី ។
សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង៩រូប ដែលតុលាការកាត់ទោស រួមមាន ៖
១.លោក សម រង្ស៊ី ២. លោក អេង ឆៃអ៊ាង ៣. លោក លោកស្រី មួរ សុខហួរ ៤. លោក អ៊ូ ច័ន្ទរិទ្ធិ ៥. លោក ហូរ វ៉ាន់ ៦. លោក ឡុង រី ៧. លោក ម៉ែន សុថាវរិន្ទ្រ ៨. លោកស្រី ជូ ឡុងសូមួរ៉ា ៩. លោក នុត រំដួល ។
សូមបញ្ជាក់ថា តុលាការ បានចោទប្រកាន់បុគ្គលទាំង៩នាក់ ពីបទ « ឧបឃាត» តាមមាត្រា ៤៥១នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីខែសីហា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


