ព័ត៌មានជាតិ
ជង្រុកកញ្ឆា ក្នុងស្រុកគិរីវង់ សមត្ថកិច្ចចាប់អ្នកដាំមិនបាន
ចម្ការដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ប្រមាណ៥ទីតាំងបន្ថែមទៀត នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ត្រូវសមត្ថកិច្ចកាប់បំផ្លាញបន្តទៀត ដែលកមន្លងមកកម្លាំងសមត្ថកិច្ចចុះកាប់ដុតបំផ្លាញជាច្រើនកន្លែងមកហើយ នៅក្នុងមូលដ្ឋានស្រុកគិរីវង់ តែមិនទាន់ចាប់អ្នកលួចដាំដំណាំខុសច្បាប់នេះបាននៅឡើយ ។

សមត្ថកិច្ចប្រាប់អោយដឹងថា កាលពីថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន០៥ទីតាំង អាងស្តុកទឹកចំនួន០៤អាង នៅចំណុចខាងលើទឹកទូងៗ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីដាំដុះប្រមាណ ៣១៨៩ម៉ែត្រការ៉េ។

ចំពោះប្រតិបត្តិការនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខុសច្បាប់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមជម្រាបជូនថា នៅក្នុងមូលដ្ឋានភូមិសាស្ត្រស្រុកគិរីវង់ ខេត្តតាកែវ នេះ ល្បីល្បាញមានជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់រាប់ឆ្នាំមកហើយ ផ្ទុយទៅវិញសកម្មភាពល្មើសច្បាប់បែបនេះ នៅតែកើតមានជាបន្តបន្ទាប់ ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


