Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច ៖ ចាក់វ៉ាក់សាំងបានច្រើន និងករណីឆ្លង ថយចុះ ជាសញ្ញាណល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលមាន​ការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋបានច្រើន ហើយចំនួន​ករណីឆ្លងកូវីដ-១៩ មានការថយចុះជាប្រចាំថ្ងៃនោះ គឺជាសញ្ញាណល្អមួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលជាពិ​សេ​ស​សេដ្ឋកិច្ចគ្រួសារតែម្ដង។ តែយ៉ាងណាក៏ដោយ ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ក៏ជួបបញ្ហាប្រឈមខ្លះដែរ ចំពោះ​ការ​រីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា គឺប្រទេសថៃ និងប្រទេសវៀតណាម។ បញ្ហាប្រឈមនោះ នៅត្រង់ថា ការនាំចេញផលិតផល កសិកម្មរបស់កម្ពុជា នឹងមិនដំណើរការទៅដោរលូននោះ​ឡើ​យ ប្រសិនប្រទេសជិតខាងកម្ពុជា នៅបន្តផ្ទុះខ្លាំងនូវជំងឺកូវីដ -១៩។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច​ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មា​នប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា បើយើងនិយាយ អំពីការវិវត្តនៃ​សេដ្ឋ​កិ​ច្ច​កម្ពុជា គឺមានកត្តា២ រួមមាន៖ ទី១. កត្តាចលករ សេដ្ឋកិច្ចខ្លួនឯងខាងក្នុង និងទី២.កត្តាចលករពីខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ឃើញថា នៅពេលរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋបាន​ច្រើន និងប្រសិទ្ធភាព នៃវ៉ាក់សាំងបានល្អ នាំឲ្យចំនួនតួលេខ នៃការឆ្លងជំងឺកូវីដ-១៩ មានការថយ​​ចុះពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការណ៍នេះ ជាសញ្ញាណមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសស​ម្រាប់ សេ​ដ្ឋ​​កិច្ច​គ្រួសារ របស់ប្រជាជនតែម្ដង។ ប៉ុន្តែករណីផ្ទុះកូវីដខ្លាំង នៅប្រទេសវៀតណាម និងប្រទេសថៃ ក៏អា​ច​ជះឥទ្ធិពល ដល់ដំណើរការសេដ្ឋកិច្ច របស់កម្ពុជាដែរ។  

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងនិយាយ អំពីការវិវត្តិ នៃសេដ្ឋកិច្ចកម្ពុជា វាមានកត្តា២ កត្តាចលករសេដ្ឋកិច្ចខ្លួនឯង នៅខាងក្នុង និងកត្តាចលករពីខាងក្រៅ អញ្ចឹងប្រសិនបើ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបានល្អត្រឹមត្រូវ ហើ​យ​​ប្រសិទ្ធភាព នៃវ៉ាក់សាំងនេះបានល្អ ដែលយើងឃើញទិន្នន័យ នៃការឆ្លងកូវីដ-១៩ បច្ចុប្បន្នមានការថមថយ ពី​មួ​យ​ថ្ងៃទៅមួយបែបនេះ គឺជាសញ្ញាណមួយល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេស គឺសម្រាប់សេដ្ឋកិច្ចគ្រួសារ…​ក៏ប៉ុ​ន្តែបើយើងនិយាយ ពីឥទ្ធិពលនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងបណ្ដាប្រទេសជិតខាង ការផ្ទុះនូវជំងឺកូវីដនៅ​ប្រ​ទេសវៀតណាម និងប្រទេសថៃ ក៏កត្តាមួយរារាំង ទៅដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជាដែរ អញ្ចឹងយើងអាច​និ​យា​យបានថា ដោយយោងតាមកត្តាទាំង២នេះ គឺច្រកចេញ នៃវិស័យកសិកម្ម របស់កម្ពុជា អាចនឹងប្រឈមមួយ​ចំនួន ប្រសិនបើជំងឺនៅតែផ្ទុះ នៅវៀតណាម និងថៃ ដែលមិនទាន់ថមថយ»។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ហាប្រឈមខាងលើនេះ យើងអាចដោះស្រាយបាន ប្រសិនបើរាជរដ្ឋា​ភិបាល និងភាគីពាក់ព័ន្ធនានា រួមគ្នាដោះស្រាយ តាមរយៈការបង្កើន ឬជំរុញការទិញផលិតផលកសិកម្ម នៅក្នុងស្រុក ដូចជា ស្វាយ និងដំឡូងជាដើម ដែលកន្លងមកកសិករ បានលក់ចេញទៅវៀតណាម និងប្រទេសថៃ តែនៅពេលផ្ទុះកូវីដ បានបាត់បង់នូវការបញ្ជាទិញ។ ម្យ៉ាងទៀត ក៏ត្រូវខិតខំកែច្នៃផលិតផលនៅក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលពី​ក្រៅប្រទេសផងដែរ។

សូមជម្រាបថា គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបជាង៨លាន ៦សែននាក់ ល្មើសនឹង​៨១​.៩៦ភាគរយ នៃចំនួនគោលដៅសរុប១០លាននាក់។ ចំនួននេះ មិនទាន់រាប់បញ្ចូល នូវការចាក់វ៉ាកសាំងដល់​កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើយ។ ក្នុងនោះដែរប្រទេសកម្ពុជា ក៏បានក្លាយជា​ប្រទេ​ស​ឈាន​មុខ​​គេ​មួយ ដែលបានចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ច្រើនជាងគេ នៅ​ក្នុងតំបន់អាស៊ាន។   

ចំណែកស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ ក៏មានការធ្លាក់​ចុះ​ផង​ដែរ ដោយតួលេខនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញឆ្លងថ្មី ចំនួន៤២៣នាក់, ជាសះស្បើយចំនួន៥៤១នាក់ និងអ្នកស្លាប់ ចំនួន២០នាក់។ បើគិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨៤,២៦២នាក់, ជាសះស្បើយសរុប ចំនួន៧៨,៩៧២នាក់, និងស្លាប់សរុប ចំនួន ១,៦៥៤នាក់។

ទោះបីចំនួននៃការឆ្លងប្រចាំថ្ងៃ មានការធ្លាក់ចុះក៏ដោយ តែប្រទេសកម្ពុជា កំពុងមានការព្រួយបារម្ភ អំពីករណី​ឆ្លង​វីរុសប្រភេទថ្មី Delta ដែលរកឃើញឆ្លង តាមបណ្ដារាជធានី-ខេត្តមួយចំនួន រួចទៅហើយ។ ក្នុងនោះ ករណី​ពលករ​ត្រឡប់​មកពី​ប្រ​ទេសថៃ ក៏ជាក្ដីព្រួយបារម្ភមួយដែរ ដោយនៅប្រទេសថៃ​ បានកំពុងផ្ទុះករណីឆ្លងកូវីដ-១៩ ជាច្រើន​ករណី​ក្នុង​​មួ​យៗថ្ងៃ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេល​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់កុមារ និង​យុវវ័យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដំបូងឡើយព្យាការ​ណ៍ថា នឹងមានកំណើន៤.១ភាគរយ នៅឆ្នាំ២០២១។ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ យើងព្យាក​រណ៍សេដ្ឋ​កិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម