Connect with us

ព័ត៌មានជាតិ

ពីរ​នាក់​ពូ​​ក្មួយ​ដេកស្លាប់ ​ក្នុងផ្ទះ​ដោយ​ខ្វះខ្យល់​អុក​ស៊ីសែន

បានផុស

នៅ

​បុរស​ពីរ​នាក់​ពូ​និង​ក្មួយ​ បាន​ដេកស្លាប់​ក្នុងផ្ទះ​ជាមួយគ្នា ដោយ​ខ្វះខ្យល់​អុក​ស៊ីសែន។ ​ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ថ្ងៃត្រង់ កាល​ពី​ថ្ងៃទី​១៨ ​ខែសីហា ក្នុង​ភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សព​ជនរងគ្រោះ​ទាំងពីរ​គឺ​ទី​១​ឈ្មោះ ង៉ែត ឧ​ត្ត​ម ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ត្រូវជា​ពូ​និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ និង​បុរស​ជា​ក្មួយប្រុស​ ឈ្មោះ ងួន ណែ​ត អាយុ​១៧​ឆ្នាំ​។​

​តាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ត្រី ជា រតនា នាយ​នគរបាល​ប៉ុស្តិ​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា ដើមហេតុ​ដំបូង​គឺ​ឈ្មោះ​ ហល ម៉ន ភេទ​ប្រុស ​ជា​កូនជាង​ជួសជុល​រថយន្ត​មិន​ឃើញ​ពីរ​នាក់ មា​និង​ក្មួយ មក​យានដ្ឋាន ក៏បាន​ខ​ល​តាម​ទូរ​សព្ទ​ហៅ​តែ​មិន​លើក​ជាច្រើន​សារ ​ក៏​សម្រេចចិត្ត​មកដល់​ផ្ទះ​ ដែល​អ្នក​ទាំងពីរ​ដេក​ ប៉ុន្តែ​ទោះជា​ស្រែកហៅ​យ៉ាងណា​ក៏​មិន​បើកទ្វារ​។​បន្ទាប់មក​កូនជាង​និង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​យក​ម៉ូ​ទ័​រ​កាត់​គន្លឹះទ្វារ​ចូល​ទៅក្នុង​ផ្ទះ​ក៏​ប្រទះឃើញ ​​ង៉ែត ឧ​ត្ត​ម ដេកស្លាប់​ផ្កាប់មុខ​នៅលើ​គ្រែ​ចំណែក ងួន ណែ​ត ដេកស្លាប់​លើ​អង្រឹង​ធ្លាក់​ក្បាល​មកក្រោម​។

​លោកនាយ​ប៉ុស្តិ​បាន​បន្តថា​ ការស្លាប់​របស់​ជនរងគ្រោះ​ គឺ​ដោយសារ​ថប់ដង្ហើម​ខ្វះ​អុកស៊ីសែន​(​បញ្ឆេះ​ម៉ា​ស៊ី​ន​ភ្លើង​)​។ នគរបាល​បានបញ្ជាក់​ច្បាស់​ថា​ សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ពូ​និង​ក្មួយ​គឺ​ពុំមែន​ស្លាប់​ដោយ​ករណី​ឃាតកម្ម​នោះទេ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម