កូវីដ-១៩
វេជ្ជបណ្ឌិតដេកស្លាប់ក្នុងបន្ទប់ព្យាបាលពិនិត្យឃើញវិជ្ជមានកូវីដ១៩
ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីលោកវេជ្ជបណ្ឌិតម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់កាលពីម៉ោង ៩យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចំណុចជិតវត្តតាំងកសាង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ មាស ឈុនលាភ មានមុខរបរជាគ្រូពេទ្យ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃេីញជនរងគ្រោះបេីកលក់ថ្នាំពេទ្យតាមធម្មតាតែរយៈពេល២ថ្ងៃមកហេីយ មិនបានឃើញលោកគ្រូពេទ្យបើកទ្វារ ចេញមកក្រៅលក់ថ្នាំនោះទេ បន្ទាប់មកដល់ថ្ងៃកើតហេតុខាងលើ បានបងប្អូនពលរដ្ឋចូលមកទិញថ្នាំ ដោយគោះទ្វារហៅយ៉ាងណាក៏មិនឆ្លេីយ ពេលនោះក៏ងឿងឆ្ងល់អេីតមេីលស្រាប់តែឃើញជនរងគ្រោះដេកនៅខាងក្នុងទេីប រាយការណ៍ ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏នាំគ្នាគាស់ទ្វារចូលទៅខាងក្នុងពិនិត្យឃេីញជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបទាក់ទងទៅក្រុមគ្រូពេទ្យ ឱ្យចុះមកពិនិត្យសំណាកលើសពភ្លាមៗ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចមក ដោយបញ្ជាក់ពីគ្រូពេទ្យ សពជនរងគ្រោះគឺមានវិជ្ជមានកូវីដ១៩៕


ដោ៖សុខា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


