ព័ត៌មានជាតិ
កម្ពុជា គ្រោងសាងសង់ ថាម ពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង
ប្រទេសកម្ពុជា គ្រោងសាងសង់ ថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង ខណៈបច្ចុប្បន្ន កំពុងដាក់ដំណើរការ ៣៥៥មេហ្គាវ៉ាត់ នៅខេត្តចំនួន៦រួចហើយ ដើម្បីផ្តល់ថាមពលអគ្គិសនី ជូនដល់ប្រជាពលរដ្ឋ។
លោក វ៉ិច ទ័រហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ ដែលគ្រោងនឹងសាងសង់ នៅខេត្តកំពង់ឆ្នាំងនេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងនោះ មាន៦០មេហ្គាវ៉ាត់ បានដាក់ដេញថ្លៃរួចរាល់ហើយ ដោយជ្រើសរើសបាន ក្រុមហ៊ុនវិនិយោគ មកពីប្រទេសថៃ និងនៅសល់៤០មេហ្គាវ៉ាត់ទៀត ធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គិសនីកម្ពុជា កំពុងដំណើរការដាក់ដេញថ្លៃ បន្ត ហើយនៅមិនទាន់ រកឃើញអ្នកទទួលសិទ្ធិវិនិយោគ នៅឡើយទេ។
លោកបានបន្តទៀតថា ការសាងសង់ ថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់បន្ថែម ពីលើថាមពលពន្លឺព្រះអាទិត្យ ៣៥០មេហ្គាវ៉ាត់ កំពុងដាក់ដំណើរការរួច ហើយរួមមាន៣០មេហ្គាវ៉ាត់ នៅក្រុងបាវិតខេត្តស្វាយរៀង ៨០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ ៦០មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ៩០មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់ ៦០មេហ្គាវ៉ាត់នៅបាត់ដំបង និង៣០មេហ្គាវ៉ាត់ នៅបន្ទាយមានជ័យ។

លោក វ៉ិចទ័រហ្សូនា បានបន្ថែមទៀតថា ចំពោះគម្រោងវិនិយោគ លើថាមពលពន្លឺព្រះអាទិត្យនេះ គឺវិនិយោគដោយក្រុមហ៊ុន ឯកជនទាំងអស់ អត់មានអគ្គិសនីកម្ពុជា វិនិយោគទេដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគម្រោងវិនយយោគ ១០០មេហ្គាវ៉ាត់នៅកំពង់ឆ្នាំង គ្រាន់តែជាអ្នកចាត់ចែងដេញថ្លៃ និងផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុន ដែលឈ្នះក្នុងការដេញថ្លៃប៉ុណ្ណោះ។
លោក បានបញ្ជាក់ថា នៅពេលក្រុមហ៊ុន ដាក់ដំណើរការ ថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវលក់ដុំឲ្យអគ្គិសនីកម្ពុជា ក្នុងតម្លៃ៧.៦សេន ក្នុង១គីឡូវ៉ាត់ម៉ោង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចឲ្យមានការតភ្ជាប់ ថាមពលពន្លឺព្រះអាទិត្យ នៅឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ បានភ្ជាប់បាន ៤៥៥មេហ្គាវ៉ាត់។ ក្នុងនោះមាន ៣៥៥មេហ្គាវ៉ាត់ កំពុងដុះណើរការ និង១០០មេហ្គាវ៉ាត់ ត្រៀមសាងសង់ នាពេលខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


