Connect with us

ព័ត៌មានជាតិ

ឃាតកម្មវាយសម្លាប់ ទើបភ្ញាក់ផ្អើលពេលប្រទះឃើញសព ហើមស្អុយទៅហើយ

បានផុស

នៅ

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹក បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់ មានសភាពហើយស្អុយទៅហើយនៅក្នុងគុម្ពោធព្រៃ។ ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង០៧ និង ១០នាទី ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងព្រៃចម្ងាយពីផ្លូវ១០០ ម៉ែត្រ ស្ថិតក្នុងភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋបានប្រទះ​ឃើញសពមនុស្សម្នាក់ នៅក្នុងដុបគុម្ពោតព្រៃមានសភាពហើមស្អុយ មិនទាន់ស្គាស់អត្តសញ្ញាណ ស្រីឬប្រុស ទើបរាយការណ៍ទៅកម្លាំងជំនាញដើម្បីចុះពិនិត្យ។

បន្ទាប់ពីជំនាញធ្វើកោសល្យវិច័្ឆយត្រួតពិនិត្យ ទើបស្គាស់ថា សពមានឈ្មោះ យ៉ង សារ៉ាត ភេទប្រុស អាយុ ៤៥​ឆ្នាំ រស់នៅភូមិព្រៃភ្នាស ឃុំដូនបា ស្រុកគាស់ក្រឡ ស្លាប់ដោយជនមិនស្គាល់មុខវាយផុងលលាដ៍ផ្នែកខាងក្រោយ និងបាក់ថ្គាមខាងឆ្វេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជនសង្ស័យ ជា​ឃាតករ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម