ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណយុវជន ដែលរថយន្តកិនស្លាប់នៅមុខស្ថានីយបឹងត្របែកហើយ
ភ្នំពេញ ៖ នគរបាលចរាចរណ៍ខណ្ឌមានជ័យបានឲ្យដឹងថា យុវជនដែលត្រូវរថយន្តដឹកដីកិនស្លាប់កាលពីវេលាម៉ោង១៤និង១០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកានៅមុខស្ថានីយបូមទឹកស្អុយបឹងត្របែកផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនោះហើយ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះប៊ុទ សុភក្រ័ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររៀនកាត់សក់ ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកQBIXពាក់ស្លាកលេខភ្នំពេញ 1GU-6599 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងដំណើរចេញពីរៀនកាត់សក់នៅបឹងទំពន់ឆ្ពោះទៅក្បាលថ្នល់ក្នុងបំណងទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជួបគ្រោះថ្នាក់ ខណៈដែលរថយន្តដឹកដីម៉ាកនីសាន់ពាក់ស្លាកលេខ1K-1985 បានកៀររួចកិនបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កបានបើករត់ទៅដល់ក្បាលថ្នល់ ត្រូវបានអ្នកដំណើរតាមចាប់បាននិងប្រគល់ឲ្យនគរបាលដែលប្រចាំការនៅរង្វង់ក្បាលថ្នល់ចាត់ការតាមផ្លូវច្បាប់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះហឿន រ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី