ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា បង្កើតឲ្យមានអ្នកចេះ ភាសាចិនកម្រិតខ្ពស់ ដើម្បីបកស្រាយអត្ថន័យ បុណ្យចិននានា
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឲ្យមានក្រុមអ្នកជំនាញភាសាចិន ក្នុងកម្រិតខ្ពស់មួយក្រុម ដើម្បីចងក្រងជាឯកសារ និងបកស្រាយនូវអត្ថន័យ និងទំនៀមទម្លាប់ នៃការរៀបចំពិធីបុណ្យសែនក្បាលទឹក សែនកុងម៉ា ឬក៏ពិធីបុណ្យចូលឆ្នាំចិនជាដើម។
លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ ក្នុងពិធីសិក្ខាសាលា ស្ដីពី ការបណ្ដុះបណ្ដាល គ្រូបង្រៀនភាសា ចិន ជាយុវជននៅកម្ពុជា ប្រចាំឆ្នាំ២០២១ នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា កន្លងមកប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលជាប់ខ្សែស្រឡាយចិន តែងតែនាំគ្នារៀបចំ ពិធីបុណ្យចូលឆ្នាំចិន សែនកុងម៉ា និងសែនក្បាលទឹកជាដើម ។ ប៉ុន្តែពួកគេ មិនទាន់យល់ច្បាស់ អំពីអត្ថន័យ ឬក៏ទំនៀមទម្លាប់ នៃការរៀបចំពិធីទាំងនោះឡើយ។ លោក ថា ដើម្បីពន្យល់ និងបកស្រាយនូវអត្ថន័យ និងទំនៀមទម្លាប់ នៃការរៀបចំពិធីខាងលើនេះ រាជបណ្ឌិត្យ សភាកម្ពុជា បានរៀបចំក្រុមអ្នកជំនាញផ្នែកភាសាចិន ក្នុងកម្រិតខ្ពស់មួយ ដើម្បីធ្វើកិច្ចការនេះ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា «យើងដឹងវប្បធម៌ទាំងអស់ គឺធ្វើត្រាប់ ហាក់ដូចជា នៅក្នុងសម័យបុរាណកាល ឧទាហរណ៍ សែនកុងម៉ា សែនក្បាលទឹក ឬក៏ចូលឆ្នាំចិន សួរថាតើ ប្រជាជន យល់អត្ថន័យទេ? គឺអត់យល់ទេ អញ្ចឹងហើយបានជា រាជបណ្ឌិត្យសភា ខំបង្កើតឲ្យមានអ្នកចេះភាសាចិន ក្នុងកម្រិតធ្ងន់បំផុត ដើម្បីចងក្រងជាឯកសារ ហើយបកស្រាយ ទៅលើភាសាវប្បធម៌ទាំងអស់នោះ ដើម្បីឲ្យយល់គ្នា ទៅវិញទៅ មក ចៀសវាងការគ្រាន់តែដឹង ឬធ្វើត្រាប់តាមតគ្នា»។
បន្ថែមពីលើនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងបន្ថែមថា មានប្រជា ពលរដ្ឋខ្មែរយើងមួយចំនួន ឃើញគេបិទអក្សរចិននៅផ្ទះ ឬរៀបចំសែនកុងម៉ាជាដើម ពួកគាត់បានរៀបចំ និង បិទដូចគេដែរ។ ប៉ុន្តែមិនបានសិក្សាស្វែងយល់ ឬដឹងអំពីអត្ថន័យ នៃការរៀបចំបិទអក្សរចិន ឬក៏សែនកុងម៉ា នោះឡើយ ហើយលោកថា លោកមិនចង់ឃើញបែបនេះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


