ព័ត៌មានជាតិ
បើកចុះចំណោតលឿនពេក ដាច់ហ្រាំងក្រឡាប់ របួសធ្ងន់ម្នាក់ នៅស្រុកកោះកុង
រថយន្តម៉ាក ហ៊ីយានដាយ មួយគ្រឿងបានក្រឡាប់ ដោយសារបើកចុះចំណោតលឿនពេក ដាច់ហ្រាំង ធ្វើឲ្យរងរបួសធ្ងន់ម្នាក់ នៅស្រុកកោះកុង។

បើតាមការបង្ហោះរបស់ផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលមកពីបើកលឿនពេក ពេលចុះចំណោទត្រង់ចំណុចផ្លូវកោង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ។



រថយន្តបង្កម៉ាក់ ហ៊ីយានដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ អង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង អ្នករួមដំណើរ ឈ្មោះ គៀន តុល ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែង ជួយសង្គ្រោះជនរងគ្រោះ នឹងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
អត្ថបទ៖ ជលសាល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី