ព័ត៌មានជាតិ
បាក់សង្កត់ឡានទំនើបមួយគ្រឿង អាជ្ញាធរចុះពិនិត្យដើមឈើ ៣២ ដើម ដាំជំនាន់បារាំង
ខេត្តសៀមរាប៖ ខណ្ឌរដ្ឋបាលព្រៃឈើ រួមទាំងស្ថាប័នពាក់ពន្ធ័ កាលពីថ្ងៃទី៧ខែកញ្ញានេះ បានចុះពិនិត្យដើម្បីដកហូត និងកាត់ក្រីដើមឈើបង្កហានិភ័យលើដងផ្លូវ៣៨ខ្សែ រួមទាំងផ្លូវអមមាត់ស្ទឹង។
ការចុះពិនិត្យដើម្បីអនុវត្តផែនការនេះគឺ ក្រោយពីដើមឈើដ៍ធំ១ដើមដួលរលំសង្កត់រថយន្តសេរីទំនើប ១គ្រឿងបង្កការខូចខាតយ៉ាងដំណំ។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលិម បានអោយដឹងថា ឆ្លងកាត់ការពិនិត្យលក្ខណបច្ចេកទេសពេញមួយថ្ងៃ ឃើញមានដើមឈើចំនួន ៣២ដើមដែលកំពុងបង្កហានិភ័យ។ ក្នុងនោះមានដើមគគី ដើមឈើទាល និងដើមចាន់គីរី។ ដើមឈើទាំង នោះគឺបានដាំតាំងពីសម័យអាណានិគមនិយមបារាំងក្នុងចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ដែលមកទល់ពេលនេះមានអាយុកាល១២០ទៅ១៦០ឆ្នាំ។
លោកបន្តថា ដោយសារអាយុកាលច្រើន និងមានកត្តាអាកាសធាតុ ខ្យល់កន្ត្រាក់ ហើយដើមឈើមួយ ចំនួនមានជំងឺពុកផុយ និងមួយចំនួនទៀតរងផលប៉ះពាល់ដល់ការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ផងដើមមួយចំនួនចាំបាច់ ត្រូវកាត់មែកចេញដើម្បីជួយបន្ថយទម្ងន់ដើម ឯមួយចំនួនដែលងាប់ស្រាប់ត្រូវដកហូតចេញ។
ចំណែកលោកលី សំរិទ្ធ អភិបាលរងនិងជាអ្នក នាំពាក្យសាលាខេត្តសៀមរាប បានពន្យល់ថា ជាការពិតហើយដែលអាជ្ញាធរសម្រេចកាត់ក្រីមែកឈើបង្កហានិភ័យនៅក្នុងក្រុងសៀមរាប។ ធ្វើនេះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។
លោកបន្តថា ថ្មីៗនេះមានដើមឈើដួលរលំសង្កត់ឡានរបស់ពលរដ្ឋបង្កការខូចខាតយ៉ាងខ្លាំង។ អីចឹងទេក្នុងនាមអាជ្ញាធរ សុំអំពាវនាវដល់ពលរដ្ឋគ្រប់រូប មេត្តាប្រុងប្រយត្ន័អោយបានខ្ពស់ទាំងការធ្វើដំណើរទាំងការឈប់ចតរថយន្តជាដើម។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ក្នុងសង្កាត់សាលាកំរើក មានដើមឈើដ៍ធំ១ដើមបានដួលរលំសង្កត់រថយន្តសេរីទំនើប១គ្រឿងម៉ាកឆែរ៉ូលែក ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ២AÓ ៣២៥៨ ដែលមានម្ចាស់ឈ្មោះលឹម ឃាង ភេទប្រុសអាយុ៧១ឆ្នាំ បណ្តាលរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយមានគ្រោះថ្នាក់នេះ ជំនាញរដ្ឋបាលព្រៃឈើ ចុះពិនិត្យដកហូតនិងកាត់ក្រីមែកឈើដែលបង្កហានិភ័យតាមដងផ្លូវនៃក្រុងសៀមរាប៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី