ព័ត៌មានជាតិ
អ្នកសារព័ត៌មាន ៩នាក់ ដែល សង្ស័យទារប្រាក់គេ ៤ពាន់ ដុល្លារ កំពុងស្ថិតក្រោម ការ សាកសួរ ពីព្រះរាជអាជ្ញា
ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តស្ទឹងត្រែង មិនទាន់បញ្ចប់ការសាកសួរ ទៅលើអ្នកសារព័ត៌មាន ចំនួន៩នាក់ ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីសង្ស័យទារប្រាក់ ចំនួន៤ពាន់ ដុល្លារ ពីអ្នកដឹកឈើផ្ទះចាស់ៗនោះនៅឡើយទេ បើគិតត្រឹមរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថស្ទឹងត្រែង បានឲ្យដឹងថា «ពួកគេកំពុងសួរនាំនៅ ឡើយ ហើយរឿងនេះ ជារឿងរបស់ព្រះរាជអាជ្ញា»។ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង លោក ជេត ខេមរា មិនទាន់ អាចសុំការបំភ្លឺបានទេ ចំពោះការសាកសួរ ទៅលើអ្នកសារព័ត៌មានទាំង៩នាក់នោះ ដោយទូរស័ព្ទចូល តែពុំ មានអ្នកទទួល។
សូមជម្រាបថា អ្នកសារព័ត៌មាន ចំនួន៩នាក់ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្ត ក្រោមបញ្ជាពីឧត្តមសេនីយ៍ ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជាឲ្យឃាត់ខ្លួន ចំណុចជាំធំ ស្ថិតភូមិស្រែឬ ស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ ការឃាត់ខ្លួន អ្នកសារព័ត៌ មានទាំងនោះ គឺធ្វើឡើងតាមបណ្តឹង របស់ក្រុមអ្នករកស៊ីទិញឈើអារថ្មីៗ យកទៅវ៉ៃដែកគោល ត្រាំទឹកទៅ ជាគ្រឿងឈើផ្ទះចាស់ៗ។ ក្រុមអ្នករកស៊ីទិញឈើទាំងនោះ បានចោទក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះ ថា ពួកគេបានជំរិតទារប្រាក់ ចំនួន៤ពាន់ដុល្លារ។
យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃទី៩ ខែកញ្ញានេះ តុលាការកំពុងបន្តនីតិវិធី សាកសួរពួកគេនៅឡើយ ដោយមិនទាន់ដឹងថា តុលាការនឹងមានចំណាត់ការ បែបណានោះទេ៕
អត្ថបទ៖ ងិន លីម


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


