Connect with us

ព័ត៌មានជាតិ

លោក កែ គឹមយ៉ាន៖ និន្នាការចរាចរណ៍គ្រឿងញៀនស្ថិតក្នុងការព្រួយបារម្ភនៅឡើយ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់តំណាងប្រទេសមហាអនុតំបន់ទន្លេមេគង្គថា ទោះបីក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ និន្នាការនៃការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្ថិតក្នុងការព្រួយបារម្ភនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ស្ថានភាពនៃការផលិត កែច្នៃ ចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ និងតំបន់យើងនៅតែមានការកើនឡើង។ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១​ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ១៩៩៣ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន​ ដែលកម្ពុជាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ ដែលមានសមាសភាពចូលរួមពីប្រទេសចំនួន៦​ មានប្រទេសកម្ពុជា​ ចិន​ ឡាវ​ សហភាពម៉ីយ៉ាន់ម៉​ ថៃ​ និងប្រទេសវៀតណាម​។

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានថ្លែងនូវការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារជាច្រើនដែលយន្តការ អឹម.អូ.យូ MOU សម្រេចបានកន្លងមក ឈានទៅកាត់បន្ថយនូវការដាំដុះ និងការផលិតគ្រឿងញៀនប្រភេទអាភៀននៅក្នុងតំបន់បានជាអតិបរិមា ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ក្នុងនោះយើងទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយការផលិតគ្រឿងញៀនប្រភេទអាភៀន ក្នុងតំបន់ត្រីកោណមាស។ ប៉ុន្តែការផលិតគ្រឿងញៀនសំយោគតំបន់ត្រីកោណមាសមានការកើនឡើងទៅវិញ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តទៀតថា ទាំងក្នុងតំបន់ និងពិភពលោកទាំងមូលបាន និងកំពុងប្រឈមធ្ងន់ធ្ងរពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពនៃការផលិត កែច្នៃ ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ និងតំបន់យើងនៅតែមានការកើនឡើង ពិសេសការកើនឡើងនូវការផលិតគ្រឿងញៀនសំយោគទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល នាំឱ្យយើងអាចវាយតម្លៃបានថា យន្តការ និងនីតិវិធីនៃការគ្រប់គ្រងសារធាតុគីមីផ្សំនៅមានកម្រិតនៅឡើយ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ស្នើសុំកិច្ចប្រជុំទាំងមូល ពិសេស អង្គការ UNODC ពិនិត្យលើការកែសម្រួល និងរៀបចំផែនការសកម្មភាពអនុតំបន់ឱ្យសមស្រប និងឆ្លើយតបទិដ្ឋភាពនៃបច្ចុប្បន្នភាពចំនួន៣ចំណុច ក្នុងនោះរួមមានទី១ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រឹដ្ឋជនអាចបង្វែរ និងនាំសារធាតុគីមីទៅកាន់តំបន់ត្រីកោណមាស និងធ្វើការផលិតគ្រឿងញៀនបាននៅតាមតំបន់នានា។ ទី២ បញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាពបំផុតគឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលមានការកើនឡើង។ និងទី៣ ដោយការបន្តឆ្លងរាលត្បាតនៃជំងឺកូវីដ-១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យ វាយតម្លៃ។

ពាក់ព័ន្ធនឹងប្រទេសកម្ពុជាវិញ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានលើកឡើងថា​ ទោះ​បី​ជា​​ស្ថិត​ក្នុងវិបត្តិសកលកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិ​បា​ល​​កម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាសេនាធិ​​ការ ក៏នៅតែ​បន្ត​អនុវត្តសកម្មភាពរបស់ខ្លួនជាប្រចាំជានិច្ច ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងបញ្ហាគ្រឿងញៀន ដោយបានប្រើគ្រប់មធ្យោបាយ ​និងគ្រប់យន្តការ ទាំងយន្តការជាតិ និងអន្តជាតិ ជាពិសេស រាជរដ្ឋាភិ​​​បាល​កម្ពុជា ក៏នៅតែបន្ត​ដាក់ចេញនូវយុទ្ធនា​ការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនដំណាក់កាលទី៥ និងកំពុងតែអនុវត្ត​ដំណាក់​កាល​ទី៦ ដោយ​ផ្តោ​​ត​លើការងារពហុវិស័យដែលរួមមាន វិធានកា​រ​​អនុវត្តច្បាប់ វិធានការផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិ​សម្បទា​អ្នកញៀនគ្រឿងញៀន និងវិធានការរដ្ឋបាល និងកិច្ចសហប្រតិបត្តិ​​ការ​អន្តរជាតិដែលទទួលបានការគាំទ្រពីគ្រប់អង្គភាព និង​សាធា​រ​​ណ​ជ​ន​ ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់​។

យ៉ាងណាក៏ដោយ​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានបញ្ជាក់ថា លទ្ធផលដែលកម្ពុជាសម្រេចបាន លើការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀនទាំងនេះមិនអាចកាត់ផ្តាច់​បានពីកិច្ចសហប្រតិបត្តិការអន្តរជាតិ​ និងយន្តការមហាអនុតំបន់ទន្លេមេគង្គក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ក្នុងនោះមានយន្តកា​រ​នៃកិច្ចសហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿង​​ញៀននៃប្រទេស​យើង​ទាំង​៦ រួមនិងអង្គការ យូអិនអូឌីស៊ី បាន ​និង​កំពុង​ដំណើរ​ការ​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាពពិសេសគឺការ​យក​ចិត្តទុកដាក់អនុវត្តផែនការសកម្មភាព អនុតំបន់១១ ដោយផ្តោត​លើវិស័យអាទិភាពទាំង៤រួមមាន បញ្ហាគ្រឿងញៀន និងសុខភាព កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងប្រព័ន្ធគតិយុត្ត និងការអភិវឌ្ឍ តាមជម្រើសផ្សេង​ក្រៅពី​ដំណាំ​គ្រឿងញៀន ដែល​យើងបានកំពុង​ជម្នះអនុវត្ត​ទោះក្នុងដំណាក់កាលកូវីដ-១៩​ យើងសម្រេច​លើ​កិច្ចការ​មួយ​​ចំនួនគួរឱ្យ​កត់សម្គាល់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម