Connect with us

ព័ត៌មានជាតិ

ស្ពានលំផាត់ ត្រូវកាត់ផ្តាច់លែងធ្វើចរាចរណ៍បាន ដោយជំនន់ទឹកភ្លៀងហូរច្រោះ​

បានផុស

នៅ

ស្ពាន​បាឡេ​មួយ​កន្លែង ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ផ្តាច់​ក្បាលស្ពាន​ស្ទើរ​ទាំងស្រុង ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ចុះ​បិទ​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ បែក​ចេញពី​ផ្លូវជាតិ​លេខ ៥៧ បេ ត្រង់​ចំណុច​ភូមិ​លំផាត់ ក្នុង​ឃុំ​អូរ​ដារ ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាត់​ភូមិ​លំផាត់ ឆ្ពោះ​ទៅ​ភូមិ​សំរោង និង​ភូមិ​តាំងយូរ ដែល​មាន​ស្ពាន​បា​ឡេ​មួយ​កន្លែង​សម្រាប់​ឆ្លងកាត់​អូរ​ដារ ត្រូវ​បាន​បិទ​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ​ដោយសារតែ​ក្បាលស្ពាន​ម្ខាង​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរច្រោះ​ដាច់។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​ស្រុក​កំរៀង ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ រហូត​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ និង​លិចលង់​ផលដំណាំ​របស់​ប្រជាកសិករ​ជាច្រើន​កន្លែង​ដូចជា ភូមិ​លំផាត់ ភូមិ​សំរោង ភូមិ​តាំងយូរ ភូមិ​ម្នាស់​កល្ប និង​ភូមិ​អូរ​គគីរ។ល។ ដោយសារតែ​បាន​ជន់​ស្ទើរ​គ្រប់​ទីកន្លែង និង​ហូរ​ច្រោះ​ក្បាលស្ពាន​លំផាត់ រហូត​លែង​ធ្វើ​ចរាចរណ៍​បាន។

កាលពី​ព្រឹក​ថ្ងៃ​ទី ១១ កញ្ញា​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មក​រហូត ក្នុង​តំបន់​ខាងលើ អាច​ធ្វើ​ឲ្យ​ទឹក​កាន់​តែ​មាន​ទំហំ​ធំ​ឡើង រីឯ​ក្បាលស្ពាន​ដែល​ត្រូវ​ទឹក​ច្រោះ​ដាច់​នោះ គេ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ណា​ចុះ​ពិនិត្យ និង​រក​វិធី​ដោះស្រាយ​ឡើយ រហូត​មក​ទល់នឹង​ពេលនេះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម