ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងបើកសាលារៀនមុនគេនៅថ្ងៃស្អែកនេះ
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា សាលារៀនចំនួន៥ នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ស្អែកនេះទៅតាមការគ្រោងទុក។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២កញ្ញានេះថា ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្តបើកដំណើរការដោយផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងនោះមានថ្នាក់ទី៩ចំនួន៣សាលា និងថ្នាក់ទី១២ចំនួន២សាលានៅខេត្តព្រះសីហនុ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខ។

សាលាចំនួន៥ ដែលត្រូវបើកសាកល្បងដំបូង នៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។

លោកបានបន្តថា មុននឹងអនុញ្ញាតឱ្យសាលាទាំង៥បើកដំណើរការ រដ្ឋបាលខេត្តពិសេសលោកអភិបាលខេត្តគួច ចំរើនបានចុះត្រួតពិនិត្យនៅតាមសាលាទាំងនោះយ៉ាងហ្មត់ចត់ជាទីបំផុតថាតើ សាលាទាំងនោះបានអនុវត្តទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរឬយ៉ាងណា។
លោកបានបន្តទៀតថា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ទីរអប់រំខេត្តឱ្យសាលានីមួយ ត្រូវធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថាការបើកសាលាសាកល្បងឡើងវិញមិនមានហានិភ័យនៃការឆ្លងជំងឺនេះ។

លោកបានបន្ថែមថា ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ រីឯសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់។
ខេត្តព្រះសីហនុជាខេត្តដំបូងគេដែលបានបើកដំណើរការសាកល្បងសាលារៀនឡើងវិញនៅថ្ងៃទី១៣ កញ្ញា។ ក្រៅពីនេះមានខេត្តមួយចំនួនបានប្រកាសបើកដំណើរការនៅថ្ងៃទី១៥កញ្ញា រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ និងខេត្តកំពង់ចាមបើកនៅថ្ងៃទី២០កញ្ញា។ ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


