ព័ត៌មានជាតិ
ចាប់ផ្តើមយកសំណាករកមេរោគនៃជំងឺកូវីត១៩ លើមន្ត្រីនិងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើននាក់នៅបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមការងារឆ្លើយតបបន្ទាន់ RRT នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងយកវត្ថុសំណាកវិភាគ ដើម្បីបញ្ជូនទៅមន្ទីរ ពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីរកមេរោគនៃជំងឺកូវីត១៩ លើមន្ត្រីនិងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើននាក់ នៅខេត្តបន្ទាយមានជ័យ។ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួល ពីអ៊ុ រាត្រី អភិបាលខេត្ត និងដោយមានការសហការចូលរួម ពីលោក លោកស្រី ដែលបានប៉ះពាល់ ផ្ទាល់ និងប្រយោលនឹងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនិងអ្នកពាក់ព័ន្ធបានយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវ ក្នុងការបង្ការទប់ស្កាត់ កូវីដ១៩ ទាំងអស់គ្នា។

នៅសាលប្រជុំសាលាបាលខេត្តបន្ទាយមានជ័យ មានមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង រួមទាំងមន្ត្រីពន្ធនាគារអនុរក្សរាប់រយនាក់បានទៅសុំផ្តល់សំណាក់ធ្វើតេស្ត។

លោកវេជ្ជឡេ ច័ន្ទសង្វាត បានប្រកាសថា គ្រូពេទ្យនិងមន្ត្រីជំនាញក្រុមRRTនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យសុំធ្វើតែអ្នកទាំងឡាយណា ដែលបានប៉ះពាល់ផ្ទាល់សិនប៉ុណ្ណោះ ពោលគឺប៉ះពាល់នឹងលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកស្នងការស្នងការរង លោកប្រធាន អនុប្រធានពន្ធនាគារ ពន្ធនាគារអនុរក្ស តែប៉ុណ្ណោះ។ បន្ទាប់ពីមន្ត្រីទាំងអស់នេះ ដែលធ្លាប់ប៉ះពាល់ផ្ទាល់នឹងលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលទទួលការវិលត្រឡប់មកវិញនូវអ្នកជាប់ឃុំជាង១.៦០០នាក់ ក្រោយទឹកជំនន់ស្រក។

ក្នុងប្រតិបត្តិការទទួលអ្នកជាប់ឃុំវិលវិញនៅពន្ធនាគារខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ ក្រៅពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក ដែលភរិយាគាត់បានវិជ្ជមានកូវីត១៩ ក៏មានអគ្គនាយករង មន្ត្រី និងដោយមានការចូលរួមលោក ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក លោកស្រី កងកម្លាំង មន្ត្រីពន្ធនាគារនុរក្ស ក្រុមការងារជាច្រើនរយនាក់នាក់ទៀតបានចូលរួម។ ក្នុងពេលនេះអ្នកពាក់ព័ន្ធដែលប៉ះពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់នឹងមន្ត្រីដូចខាងលើ ក៏សម្រុកមកសុំផ្តល់សំណាកវិភាគជាមួយក្រុមការងារRRT ឯមន្ត្រីដែលបានផ្តល់សំណាកវិភាគហើយ ក៏បានចេញទៅធ្វើចត្តាឡីស័កនៅដាច់ដោយឡែកពីគេ និងរង់ចាំលទ្ធផលតេស្ត ថាតើវិជ្ជមានឬអវិជ្ជមានកូវីត១៩នៅពេលខាងមុខនេះ៕
ដោយ ៖ វ៉ាន់ ណាង








-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


