ព័ត៌មានជាតិ
សាក្សី៖ ស្ត្រីជនជាតិចិនបើកឡានទំនើប បុកបុរសម្នាក់កំពុងដើរ រួចជ្រុលទៅបុកឡានផ្សេង ថយក្រោយប្រុងរត់ កិនជនរងគ្រោះថែមស្លាប់ភ្លាមៗ
ស្រ្តីជនជាតិម្នាក់បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលបុក បុរសម្នាក់កំពុងដើរតាមផ្លូវ រួចបន្តទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរអតីតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសម្នាក់ដើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានស្ត្រីវ័យក្មេងម្នាក់បើកបររថយន្តសេរីទំនើបម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2013 តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿន បណ្ដាលបុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង។ រួចរថយន្តរ៉េចង្កូតទៅបុករថយន្តចតនៅចិញ្ចើមផ្លូវចំនួន០៤គ្រឿង រងការខូចខាតបន្ថែម រួចរថយន្តបង្កថយក្រោយប្រុងបើកគេច មកកិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។
ក្រោយពេលកើតហេតុភ្លាមៗនគរបាល ចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនស្រ្តីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីសួរនាំ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងដើម្បីយករថយន្តបង្កនិងរងគ្រោះទៅស្នងការដ្ឋានដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវនគរបាលប្រគល់រថយន្តដឹកទៅតម្កល់រង់ចាំសាច់ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?