ព័ត៌មានជាតិ
ក្រៅពីរោងចក្រដំឡើងរថយន្ត ខេត្តពោធិ៍សាត់ មានសហគ្រាសតូចធំជាង ២០០ ទៀត
ខេត្តពោធិ៍សាត់ កំពុងទាក់ទាញការវិនិយោគ តាមរយៈការបណ្តាក់ទុនពីសហគ្រាសធុនតូចនិងមធ្យមជាង ២០០ មូលដ្ឋានកំពុងដំណើរការ។ នេះបើតាមលោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់។
គម្រោងរោងចក្រដំឡើងនិងផ្គុំរថយន្តរបស់ក្រុមហ៊ុន Ford ជាគម្រោងវិនិយោគដ៏ធំមិនធ្លាប់មានដែលចាយថវិកាខ្ទង់លានដុល្លារ ដែលបង្កើតការងារជាង ៥០០ កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
លោក ឆែ វណ្ណសូដា បានឲ្យដឹងថា បើនិយាយអំពីសក្ដានុពលខេត្តពោធិសាត់ចែកជាបីតំបន់។ ប៉ែកខាងលើជាតំបន់ភ្នំព្រៃប្រឹក្សា ដែលជាចំណែកទាក់ទាញវិស័យទេសចរណ៍ និងជាធុងអាគុយសម្រាប់ប្រទេស។ ផ្នែកកណ្តាលជាវាលទំនាបអំណោយផល ក្នុងការប្រកបរបរកសិកម្ម និងជាតំបន់រដ្ឋបាល និងផ្នែកខាងក្រោមជាផ្ទៃបឹងទន្លេសាប ដែលជាកន្លែងប្រមូលផ្តុំដោយមច្ឆាជាតិជួយផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត និងចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបន្តថា ខេត្តពោធិសាត់ជាចំនុចកណ្តាលនៃកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងព្រំដែនអន្តរជាតិប៉ោយប៉ែតរវាងប្រទេសថៃ។
ទាក់ទងការជំរុញការអភិវឌ្ឍលើសហគ្រាសអាជីវកម្មក្នុងខេត្ត លោកបញ្ជាក់ថា អាជ្ញាធរតែងតែជួបប្រជុំជាមួយប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យម ដើម្បីស្រូបទាញអ្នកវិនិយោគឲ្យចូលមកក្នុងខេត្ត។ អាជ្ញាធរខេត្តបានទុកដីបំរុងប្រមាណជាង១០ ហិតា ដើម្បីបង្កើតជាក្លាស្ទ័រហ្សូន (Cluster Zone) នៅក្នុងស្រុកតាលោសែនជ័យ សម្រាប់ការអភិវឌ្ឍ។
តាមរយៈសក្តានុពលនេះ គំរោងវិនិយោគមួយរបស់ក្រុមហ៊ុន RMA បានបង្កើតរោងចក្រដំឡើងនិងបង្គំរថយន្តFord នៅក្នុងខេត្តពោធិសាត់ជាគម្រោងដ៏ធំមួយសម្រាប់ខេត្តមួយនេះ។

លោកបន្តទៀតថា មកដល់ពេលនេះក្នុងខេត្តពោធិសាត់មានរោងចក្រធុនធំចំនួន ១០ និងសហគ្រាសធុនមធ្យមនិងតូចចំនួន ២៥៦ ដែលស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ១២ ០០០ នាក់ ។
លោកបន្តថា តាមរយៈយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរតែ100ភាគរយ ដែលនឹងបើកទូលាយទទួលអ្នកវិនិយោគក៏ដូចជាទេសចរណ៏ឡើងវិញ។ ជាពិសេសគម្រោងផ្លូវជាតិលេខ ៥ នៅពេលស្ថាបនាស្ថាបនារួចរាល់ជាស្ថាពរ នឹងនាំលំហូរអ្នកវិនិយោគបានមកមើលអំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ដោយផ្ទាល់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ