ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកបាកាន ទទួលបានជ័យលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូ
មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ទទួលបានចំណាត់ថ្នាក់លេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលស្គាល់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

កាលព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែ និងអបអរសាទរពានរង្វាន់ជ័យលាភី ក្នុងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភីលេខ១ អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្ក្រាប់កម្រិត១(CPA1) ទូទាំងប្រទេស ជាលើកទី២។ ពិធីនេះ រៀបចំឡើង ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និង លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានឱ្យដឹងថា ផ្អែកលើរបាយការណ៍ របស់គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត លោកសូមចូលរួមអបអរសាទរ ចំពោះអង្គភាពជ័យលាភី មន្ទីរពេទ្យបង្អែកកម្រិត១ បាកាន, មន្ទីរពេទ្យបង្អែកកម្រិត១ ក្រគរ, មន្ទីរពេទ្យបង្អែកកម្រិត៣ ពោធិ៍សាត់ ដែលទទួលបាន ចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល។ លោកបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមគាំទ្រ និងជំរុញការអនុវត្តចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធិភាព នៅតាមបណ្តាអង្គភាព ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅមូលដ្ឋាន នាពេលកន្លងទៅនេះ។

លោកបានស្នើដល់ឱ្យអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវមានការរៀបចំចងក្រងបទពិសោធ នៃការអនុវត្តការងារ ដើម្បីចែករំលែក នូវភាពជោគជ័យ និងបន្តផ្សព្វផ្សាយជូនអង្គភាពផ្សេងៗទៀតឱ្យបានទូលំទូលាយ ក្នុងការលើកកម្ពស់ និងកែលម្អគុណភាព នៃការផ្តល់សេវា នៅតាមអង្គភាព។ លោកសូមឱ្យអង្គភាព ដែលពុំទាន់បានទទួលជ័យលាភី ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈគំរូ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា ក្នុងវិស័យសុខាភិបាល ខេត្តពោធិ៍សាត់ ទទួលបានទទួលជ័យលាភី ចំណាត់ថ្នាក់៖
ទី១៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ បាកាន ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ជាលើកទី២
ទី២៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ខេត្ត ទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស
ទី៣៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ក្រគរ ទទួលបានជ័យលាភីលេខ៦ ទូទាំងប្រទេស៕






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


