ព័ត៌មានជាតិ
លោក ហ៊ូ វណ្ឌី៖ ការអភិរក្សតំបន់អន្ទង់អាំង មិនត្រឹមជួយពលរដ្ឋឱ្យទទួលបានចំណូល ថែមអាចទាញទេសចរកាន់តែច្រើនមកកម្ពុជា
លោក ហ៊ូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានមើលឃើញថា តាមរយៈការអភិរក្សតំបន់ភ្នំ១៥០០ ឬភាគច្រើនត្រូវគេហៅថាជាតំបន់អន្ទង់អាំង មិនត្រឹមតែជួយពលរដ្ឋឱ្យទទួលបានចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតឱ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ូ វណ្ឌី បានប្រាប់ «កម្ពុជាថ្មី» ថា ចំពោះការអភិរក្ស អន្ទង់អាំងជើងភ្នំ១៥០០ ត្រូវអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន នេះ គឺពិតមានភាពល្អប្រសើរ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋដែលរស់នៅទីនោះ និងថែមអាចទាញចំណូលចូលរដ្ឋ ព្រោះផ្លូវនៅទីនោះមានលក្ខណៈអំណោយផលបែបទេសចរណ៍ពីធម្មជាតិ។
ប៉ុន្តែបើទោះបីជាតំបន់ភ្នំ១៥០០ មានការអំណោយផលពីធម្មជាតិក្តី តែក៏ទាមទារឱ្យមានការកែច្នៃតិចតួចបន្ថែមដើម្បីអភិរក្ស និងការអភិវឌ្ឍន៍ ព្រោះប្រសិនបើមានការអភិវឌ្ឍន៍តិចតួច ក៏បង្កការលំបាកដល់ទេសចរទៅដល់។

លោកថា៖« យើងបានឃើញហើយថា តំបន់អន្ទង់អាំងនេះ គឺពិតជាទទួលបានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទី១ គឺកត្តាអាកាសធាតុអំណោយផល ទី២ តំបន់ព្រៃឈើ និងទី៣ ទេសភាព ពេលមើលពីលើភ្នំមកផ្លូវនេះ មានរូបរាងដូចជាអន្ទង់អាំងពិតមែន»។
«ដូច្នេះ ការសម្រេចអភិរក្សតំបន់អន្ទង់អាំងនេះ នឹងបន្តជួយអូសទាញទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យទៅលេងកម្សាន្តតំបន់មួយនេះកាន់តែច្រើនកុះករបន្ថែម ហើយនៅថ្ងៃអនាគតប្រសិនជាមានការអភិវឌ្ឍន៍ល្អ ដែលនាំឱ្យតំបន់នោះកាន់តែមានការទាក់ទាញខ្លាំងនោះនឹងមានភ្ញៀវទេសចរកាន់តែច្រើន ដែលអាចជួយឱ្យប្រជាពលរដ្ឋអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ ហើយថែមទាំងអាចឱ្យរដ្ឋទទួលបានចំណូលតាមរយៈការទាក់ទាញនេះបន្ថែមដែរ»។ នេះបើយោងតាមការលើកឡើងរបស់លោក ហ៊ូ វណ្ឌី។

ស្របពេលជាមួយគ្នានេះ លោក ហ៊ូ វណ្ឌី ក៏បានបន្ថែមដែរថា បើទោះបីជាតំបន់នោះជាតំបន់ដែលមានការទាក់ទាញស្រាប់ក៏ដោយ ប៉ុន្តែយើងក៏ត្រូវតែផ្តល់ឱកាសទៅឱ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះការវិនិយោគដោយមានតម្លាភាព វាជួយផ្តល់នូវការអភិវឌ្ឍន៍ទៅដល់សេដ្ឋកិច្ចទាំងមូល នេះក៏ជារឿងមួយដែលយើងគិត ហើយរំពឹងថានឹងទទួលបាននៅថ្ងៃក្រោយ។

ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជារូបនេះ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មេត្តារួមគ្នាពង្រឹងនូវអនាម័យតាមដងផ្លូវ និងការធ្វើចរាចរណ៍ឱ្យមានរបៀបរៀបរយ ព្រោះនេះគឺជាការចង់បានរបស់ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
តំបន់អន្ទង់អាំងជើងភ្នំ១៥០០ នេះ គឺត្រូវអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន ហើយការអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិនេះទៀតសោធ គឺដើម្បីជាផលប្រយោជន៍សាធារណៈ ក្រោយទទួលបានសំណូមពរយ៉ាងទទូច ពីសំណាក់ប្រជាជនទូទាំងប្រទេស ក៏ដូចជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទាំងមូល ដែលស្នើដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិរក្សតំបន់នេះជាដាច់ខាត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ