កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

បានផុស

នៅ

​កំពង់ឆ្នាំង​ ៖ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គ​លេ ខា​ធិ​ការរង​ទី​១ តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អ ភិ​បាល​ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុ ជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន ២ ខ្នង អណ្តូងស្នប់ ១ និង បង្គន់​អនាម័យ ១ បន្ទប់ ដែលជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ២ គ្រួសារ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ​របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ នៅក្នុង​ភូមិ ខ្សាច់​ស ឃុំ​ក្រាំង ល្វា ស្រុក​សាមគ្គី​មានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ពិធី​នេះ លោកជំទាវ និង​ឯកឧត្តម​ជា​ថ្នាក់ ដឹកនាំ ក៏បាន​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ដែល​រង គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខ្សាច់​ស ដែល​បានមក​ទទួល​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា សូម​យកចិត្តទុកដាក់​ការ ពារ​សុខភាព​នៅក្នុង​ក្រុមគ្រួសារ ឲ្យ​បានល្អ​នៅក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រ​ឆាំ ង​ជាមួយ​ជំងឺ​កូ​វីដ​19 ។ ដោយ​ត្រូវ​រូ​ម​គ្នា​អនុវត្តតាម វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុ​សាស ន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ៣ កុំ​និង ៣ ការពារ ដើម្បី​រួមគ្នា​កាត់ផ្ដាច់​ជំងឺ​កូ​វីដ 19 ដែល​កំ​ពុ ង​រាលដាល​ចូលក្នុង​សហគមន៍ ។​

​នៅក្នុងពេល​ទទួល​អំណោយ ផ្ទះ​ចំនួន ២​ខ្នង អ ណ្តូ​ង​ស្នប់​១ និង ប​ប្ទ​ប់​ទឹក​១ និង​ស្បៀងអាហារ​មួយចំនួន របស់​កាកបាទក្រហម​កម្ពុជា ជូន​ប្រជា ពលរដ្ឋ​ក្នុងភូមិ​សា​ច់ស ពួកគាត់​បាន​ថ្លែង​អំណរ​គុ ណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សម្ដេច​តេ​ជោ និង​ស​ម្តេ ច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា លោកជំទាវ ឯកឧត្តម និង​ក្រុម​ការ ងារ​ទាំងអស់​ដែល​បាន​យក ចិត្ត​ទុកដាក់​ជួយផ្ដល់​អំណោយ​ខាងលើនេះ​ដល់​ពួកគាត់ ។ ប្រជាព ល​រដ្ឋ​សូម​គោរព​ជូនពរ​ដល់ សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង ឯក​ឧ​ត្ត ម​លោកជំទាវ និង​ក្រុមការងារ​ទាំងអស់​សូម​ជួប​ប្រ ទះ​តែ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ និង​សូម​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕
ដោយ ៖ ​ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services