ព័ត៌មានជាតិ
អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌
លោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីខួបនៃការសាងសង់អាគារ អនុសាខាកាកបាទក្រហមស្រុក រយៈពេល១១ឆ្នាំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបម្រើដល់វិស័យមនុស្សធម៌ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ឡោ ស៊ុនជាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានលើកឡើងថា អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ មានទីតាំងនៅបណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានសាងសង់ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៣ និងបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ ដែលគិតមកទល់ពេលនេះ មានអាយុកាលជាង ១១ឆ្នាំហើយ។ អគារនេះមានទំហំ បណ្តោយ ១២ម៉ែត្រ ទទឹង ៦ម៉ែត្រ លយចេញទៅខាងមុខ ប្រវែង ៤ម៉ែត្រ នៅខាងក្នុងមានបន្ទប់ឃ្លាំងមួយ បន្ទប់សាលប្រជុំមួយ ,បន្ទប់ការិយាល័យមួយបន្ទប់ និងបន្ទប់ទឹកមួយ រីឯខាងក្រៅអគារ មានបន្ទប់អនាម័យពីរ របងព័ទ្ធជុំវិញកម្ពស់ ២ម៉ែត្រ ដែលមានក្រឡាផ្ទៃដី សរុបចំនួន ៥៤៦ ម៉ែត្រការ៉េ។

លោក បន្តថា ការសាងសង់ អគារស្នាក់ការអនុសាខានេះ ចំណាយថវិកា សរុបចំនួន ៣៤,៥០០ ដុល្លារ ដែលថវិកានេះ មានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រីប្រធានគណៈកម្មាធិការសាខា ចំនួន ១០,០០០ ដុល្លារមេរិក, លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភថវិកា ចំនួន ៩,១៦៨ ដុល្លារមេរិក,ថវិកាផ្ទាល់របស់ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសមាជិកសមាជិការចំនួន ៦,៣០០ ដុល្លារមេរិក និងថវិកាដែលបានមកពីការគៀងគរថវិកា ពីសប្បុរសជន បន្តនានា រហូតសាងសង់អគាររួចរាល់ និង បានធ្វើការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផងដែរ។

ជាមួយគ្នានេះ លោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន គ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួន។ ទី១.ការគ្រប់គ្រងគ្រោះមហន្តរាយ, ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣.ការលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី ៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

លោកស្រីបន្ថែមថា ជាការពិតប្រទេសជាតិយើង មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ តែយ៉ាងណា ប្រជាជនមួយចំនួននៅតែប្រឈម និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការ ជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា ហេតុនេះហើយទើបសាខាកាកបាទក្រហមខេត្ត បានបង្កើតឲ្យមានបណ្តាញអ្នកស្ម័គ្រចិត្តគ្រប់ ភូមិ / ឃុំ ដើម្បីត្រៀម ប្រមូលព័ត៌មាន អំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ប្រយោជន៍ជួយ ពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។ ជាក់ស្តែងនៅថ្ងៃនេះ យើងបានសម្ភោធអាគា អនុសាខាស្រុកសាលាក្រៅ ដើម្បីបង្ករភាពងាយស្រួល ដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ បម្រើការងារជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖សេង សុវណ្ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


