Connect with us

ព័ត៌មានជាតិ

សរុប ៖ ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ១៥០វត្ត​នៅ​រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ ១៤១​អង្គ ​/​នាក់

បានផុស

នៅ

ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តអារាមចំនួន ១៥០វត្ត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ក្រោយពីសម្រុកធ្វើតេស្តយកសំណាក បានរក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ​ចំនួន ​១៤១​អង្គ ​/​នាក់។ ក្នុង​ចំណោម​ការយក​សំណាក​ចំនួន ​៨៩៧៥​អង្គ​/​នាក់។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លោក ទេព គង្គា បានអ្នកយកព័ត៌មានដឹង នៅថ្ងៃទី២៦ ខែកញ្ញា​នេះ​ថា ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស​និស្សិត ​ស្នាក់​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បានយកសំណាករកមេរោគកូវីដ -១៩ ​រួចរាល់​អស់ហើយ គឺ​មានចំនួន ​៨៩៧៥​អង្គ​/​នាក់ ក្នុង​ចំណោម​វត្ត​ចំនួន​ ១៥០​វត្ត។

​ក្រុមការងារ​សុខាភិបាល បានពិនិត្យរក​មេរោគ​កូ​វី​ដ​-១៩ ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ​ចំនួន​១៤១​អង្គ ​/​នាក់។ ក្នុង​នោះ​ព្រះសង្ឃ​ មាន​ចំនួន ​៩៧អង្គ អាចារ្យ​ចំនួន ​៩​នាក់ ដូនជី​តាជី​ចំនួន​ ១៥​នាក់ និងសិស្ស​និស្សិត​ចំនួន​ ២០​នាក់។

លោកប្រធានមន្ទីរបាន​បន្ត​ថា បើ​តាម​តួលេខ​ពិតប្រាកដ ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ មាន​ជិត​៨​ពាន់​អង្គ។ ប៉ុន្ដែ​មាន​ព្រះសង្ឃ​ប្រមាណ ​៥០០​អង្គ ​បាន​និមន្ត​ទៅ​ក្រៅប្រទេស ដោយ​ជាប់​ការ​បិទ ឬធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ និង​ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន ​បាន​និមន្ត​ទៅ​តាម​ខេត្ត ​រួច​ចូល​ព្រះ​វស្សា​នៅ​ទីនោះ​តែ​ម្ដង។ ជាក់ស្ដែង​ព្រះសង្ឃ​ នៅ​ពេល​នេះ​មាន​ចំនួន ​៧៦១៧​អង្គ​។

លោក ទេព គង្គា បាន​បញ្ជាក់​ថា វត្ត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ១៥៤​វត្ត តែ​ពេល​នេះ​វត្ត ​ដែល​យក​សំណាក​រក​មេរោគ​កូ​វី​ដ-​១៩ ​មាន​ចំនួន​១៥០​វត្ត។ ចំណែក​ ៤​វត្ត​ទៀត មាន​វត្ត​ខ្លះ​បាន​យក​សំណាក​រួច​ហើយ និង​វត្ត​ខ្លះ​មាន​លទ្ធភាព​ យក​សំណាក​ខ្លួនឯង៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម