ព័ត៌មានជាតិ
លោកមេឃុំពង្រ យកបដិមាធ្វើអំពីលោហៈប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ព្រះបដិមាមួយអង្គធ្វើពីលោហៈ ដាច់ព្រះកេសដែលមានក្បូរក្បាច់រចនាបថខ្មែរបុរាណ ត្រូវបានលោកមេឃុំពង្រ ស្រុករលាប្អៀរ យកមកប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ ដើម្បីទុកជាសម្ប ត្តិវប្បធម៌របស់ជាតិ។

លោក ខែក សុផលមេឃុំពង្រ ស្រុករលារប្អៀរ បានឲ្យដឹងថា ព្រះបដិមាដែលបានប្រគល់មន្ទីរវប្បធម៌ នៅព្រឹកនេះ គឺត្រូវបានប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានប្រទះឃើញ នៅពេលភ្ជួរស្រែនៅជើងភ្នំ ថ្លុកត្របែក ក្នុងឃុំពង្រ កាលពីអំឡុងជាងកន្លះខែមុន ហើយបានប្រគល់ជូនរដ្ឋបាលឃុំពង្ររក្សាទុក ប៉ុន្តែមិនមានឱកាសបានប្រគល់ជូនមន្ទីរវប្បធម៌ទើប តែនៅព្រឹកថ្ងៃទី ២៧ នេះក៏បានយកមកប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌របស់ជាតិ។

នៅក្នុងឱកាសនោះដែរ លោក សុខ ធួកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានទទួលព្រះបដិមាខាងលើបានឲ្យដឹងថា ព្រះបដិមាខាងលើនព ធ្វើអំពីលោហៈក្នុងលក្ខណៈ ព្រះអង្គប្រក់នាគ ប៉ុន្តែបានបាត់ព្រះកេស ទៅហើយ។ បដិមា នេះអាចកសាងក្នុងសតវត្សទី ១៩ និងទី ២៩ ប៉ុន្តែអាចចាត់ទុកជាបុរាណវត្ថុបានដែរ។
លោកបានបញ្ជាក់ថា រូបបដិមានេះ មិនមានតម្លៃអ្វីនោះទេ ក៏ប៉ុន្តែវាមាន តម្លៃសម្រាប់ជាមរតកវប្បធម៌ជាតិដែលយើងត្រូវតែរក្សាទុកឲ្យបានគង់វង្សល្អជាសម្បត្តិវប្បធម៌របស់ជាតិ៕
ដោយ ៖ ឈៀង ថារិទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា