Connect with us

ព័ត៌មានជាតិ

ឃុំខ្លួនមេល្បែងទឹកភ្លៀងម្នាក់ ចេញសែកស្អុយ៣ម៉ឺនដុល្លារ

បានផុស

នៅ

​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នា​ល្ងាច​ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ​២០២១ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​មានឈ្មោះ សុខ តូ​ម៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧E3 ផ្លូវ​លេខ១៣៤ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ។​

យោងតាម​ដីកា​សម្រេច​ឃុំខ្លួន​របស់លោក​ចៅក្រម ​ពេជ្រ វិជ្ជាធរ ចុះ​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ដាក់ឈ្មោះ សុខ តូ​ម៉ា អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពីបទ មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី០១​ ខែសីហា ឆ្នាំ​២០២១ តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ។ ដូច្នេះ​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ ​សុខ តូ​ម៉ា ដាក់ពន្ធនាគារ​ប៉េ​ហ្ស៊ី ជា​បណ្ដោះអាសន្ន ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

១សប្ដាហ៍នគរបាលឃាត់ខ្លួនមនុស្ស៤៦៧នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា

ព័ត៌មានជាតិ១៣ នាទី មុន

ខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់ និងរបួសព្រមទាំងខាតផ្ទះពលរដ្ឋជាង១០០ខ្នង

ព័ត៌មានជាតិ១៤ នាទី មុន

ស្ថាបនិកសាលាដូងគិរីរម្យ បង្កើតកម្មវិធីទេសចរណ៍អំណាន ដើម្បីជំរុញទឹកចិត្តយុវជន ឱ្យចេះស្រឡាញ់ការអានសៀវភៅ

ព័ត៌មានជាតិ១៤ នាទី មុន

បន្លែសុវត្ថិភាពខេត្តកំពង់ធំលក់បាន​តម្លៃ​ជិត​ ៤ ពាន់​រៀលក្នុង​មួយ​គីឡូ​ក្រាម​ ក្រោយមានការអន្តរាគមន៍

សេដ្ឋកិច្ច២៤ នាទី មុន

ក្រុមហ៊ុន Sinopec កំពុងពិភាក្សាក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនឧស្ម័នកាណាដា

Sokha Hotels

ព័ត៌មានពេញនិយម