ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសមនុស្សចេញពីទីក្រុង Rafah ជាប្រញាប់
តាមសេចក្តីរាយការណ៍របស់ CNN នាថ្ងៃចន្ទទី៦ខែឧសភា, យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់ មុនពេលខ្លួនបើកប្រតិបត្តិការតាមការគ្រោងទុកនៅក្នុងទីក្រុងភាគខាងត្បូងជ្រោយហ្គាហ្សាមួយនេះ។

យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានផ្ញើសារជាអក្សរ ចែកខិត្តប័ណ្ណ និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រាប់ប្រជាជនឲ្យជម្លៀស ខណៈមនុស្សប្រហែល ១០០ ០០០នាក់ ត្រូវបានដឹកឆ្ពោះទៅកាន់ទីក្រុង Khan Younis និង Al Mawasi ដែលស្ថិតនៅក្បែរនោះ។
ត្បិតតែអន្តរជាតិបង្ហាញក្តីបារម្ភម្តងហើយម្តងទៀត ចំពោះប្រតិបត្តិការនៅ Rafah ក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu តែងតែអះអាងថា ប្រតិបត្តិការយោធានៅទីនោះ ពិតជាចាំបាច់ណាស់ ដើម្បីកម្ចាត់សកម្មប្រយុទ្ធក្រុមហាម៉ាសដែលនៅសេសសល់។

បទបញ្ជាជម្លៀសនេះទៀតសោត កើតឡើងចំពេល កិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា និងការរំដោះចំណាប់ខ្មាំង នៅតែជាប់គាំង។
មូលហេតុចម្បងមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះពិបាកលេចឡើងជារូបរាងគឺថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែមិនឯកភាពគ្នាលើលក្ខខណ្ឌរៀងៗខ្លួន។

សំណើបទឈប់បាញ់នេះ ត្រូវគេជឿថា មានពាក់ព័ន្ធនឹងការផ្អាកបាញ់រយៈពេល ៤០ថ្ងៃ ដោយអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។
ក្រុម ហាម៉ាស និយាយថា ខ្លួនមើលឃើញមានភាពសញ្ញាវិជ្ជមានខ្លះចំពោះបទឈប់បាញ់នេះ ប៉ុន្តែចំណុចជាប់គាំងសំខាន់គឺថា ខ្លួនចង់បានកិច្ចកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍។

ក្រុមនេះក៏ទទូចចង់បានកិច្ចព្រមព្រៀងជាក់លាក់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែរ ប៉ុន្តែលោក Netanyahu ច្រានចោល ដោយបញ្ជាក់ ធ្វើបែបនេះ អ៊ីស្រាអែល នឹងក្លាយជាអ្នកចាញ់ដ៏អាម៉ាស។
សូមបញ្ជក់ជាថ្មី ក្រុមហាម៉ាស បានសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែលក៏ផ្តើមវាយប្រហារតាមអាកាស និងជើងគោក ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៣៤ ៥៦៨ នាក់ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


