ព័ត៌មានជាតិ
មេធាវីស្ម័គ្រចិត្ត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការពារក្ដីជូនជនជាប់ចោទជាអនីតិជន ទទួលបានជោគជ័យ
ក្រុមមេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការស៊ើបអង្កេតស្វែងរកការពិត និងបានស្ម័គ្រចិត្តការពារក្តី ជូនជនជាប់ចោទដែលជាអនីតិជន រងបទចោទថា បានប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ជាលទ្ធផល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈជំនុំជម្រះ លើជនជាប់ចោទជាអនីតិជនរូបនេះ និងបានប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចឲ្យរួចផុតបទចោទ ពីបទលួចមានស្ថានទម្ងន់ ដោយតុលាការរកឃើញថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តការសម្របសម្រួល ជាមួយស្ថាប័នតុលាការ និងពន្ធនាគារក្នុងការដោះលែងជនជាប់ចោទនេះ ក្រោយពេលបំពេញកិច្ចនីតិវិធី បានចប់សព្វគ្រប់ និងបញ្ជូនអនីតិជនខាងលើនេះ ឲ្យទៅក្រុមគ្រួសារ ដើម្បីបានទទួលការបីបាច់ថែរក្សា និងការអប់រំរៀនសូត្របន្ត។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណដល់ស្ថាប័នតុលាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់យុត្តិធម៌ តាមផ្លូវច្បាប់ជូនដល់ជនជាប់ចោទ និងជាពិសេសមេធាវីស្ម័គ្រចិត្ត និងក្រុមការងារនៃគណៈកម្មាធិ ការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោកមេធាវី ខៀវ តុលា និងមេធាវីចំនួន ២រូបទៀត គឺលោកមេធាវី សាន វឌ្ឍនា និងលោកមេធាវី សុក ជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស៊ើបអង្កេតស្វែងរកការពិត និងការពារក្តី ក្នុងសំណុំរឿងនេះយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ទោះបីជាស្ថិត ក្នុងស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ យ៉ាងណាក៏ដោយ៕



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


