Connect with us

ព័ត៌មានជាតិ

យប់មិញនេះ លោក សែម សង្វាត ទទួល​មរណភាព

បានផុស

នៅ

ភ្នំពេញ: នេះជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារនិងសិល្ប:ខណ:ដែលតារាចម្រៀងជើងចាស់លោក សែម សង្វាត ម្ចាស់បទកម្មករឆ្លងដែលបានទទួលមរណ:ភាពបន្ទាប់ពី​ឈឺធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងមុននេះបន្តិចថាលោក សែម សង្វាត បានទទួលមរណ:ភាពកាលពីរំលងអាធ្រាត្រចួលថ្ងៃទី០១ ខែតុលាឆ្នាំ២០២១នេះ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។

កូនប្រុស​តារាចម្រៀងរូប​នេះ ក៏​បាន​ជូន​ដំណឹងដល់​បងប្អូន​ពី​ការ​ស្លាប់​របស់​ឪពុក​លោក​សែម សង្វាត នេះ​ដែរ។

តាមរយ:ដំំណឹងនេះ មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយក្រុមគ្រួសារលោក​សែម សង្វាត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម