ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ

បានផុស

នៅ

បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ ៣៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៤នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា។

យោងតាមប្រភពព័ត៌មាននៅកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបាត់បង់ជីវិតជិះម៉ូតូម្នាក់ឯង ម៉ាកC125 ដោយឆ្លងផ្លូវពីត្បូងទៅជើង គាប់ជួនមានម៉ូតូ១គ្រឿងទៀតម៉ាកC125 ដូចគ្នា ទិសដៅមកពីលិចទៅកើត ហើយវ៉ាក់អ៉ើជាមួយម៉ូតូឆ្លងផ្លូវនោះ ទើបគេចមិនរួចក៏បុកគ្នាប្រាវ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់តែម្តង។

ជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរខាងលើ នគរបាលចរាចរណ៍ដែលកំពុងវាស់វែង បាននិយាយថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។ គាត់ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-7250 ។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ យ៉ើ វណ្ណាសាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ​ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តកាតែវ ជិះម៉ូតូ ម៉ាកC125 ពណ៏ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1843។

បច្ចុប្បន្ន បុរសដែលបានស្លាប់ត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង ណារិទ្ធ

ចុចអាន៖ វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់

ចុចអាន៖ នៅមិនទាន់មានគោលការណ៍ធ្វើតេស្តគ្រូនិងសិស្សក្រោយបុណ្យភ្ជុំបិណ្ឌនៅឡើយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services