ព័ត៌មានជាតិ
វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់
ដោយស្របតាមផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិថីរុក្ខាពិសិដ្ឋ លេខ ១៣៣៤E ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានការចូលរួមនិងសាទរពីសំណាក ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់ -ភូមិ មន្ត្រីសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូលដែលទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហេតុនេះទើប សម្តេចតេជោ ហ៊ុន សែន ខិតខំជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដៅប្រែក្លាយពីទីជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន ។
ដោយឡែក វិថីរុក្ខាពិសិដ្ឋ លេខ១៣៣៤E ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅផ្លូវជាតិលេខ៣៣A ជាផ្លូវដ៏សំខាន់របស់ខេត្ត ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិតផល-កសិផលគ្រប់ប្រភេទ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុង ជាពិសេសក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារទាំងអស់ ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងឈានដល់ការអភិវឌ្ឃន៍គម្រោងទទួលបានជោគជ័យសម្រាប់ សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ជាមួយនេះឯកឧត្តមបានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ដោយចាប់ពីពេលនេះ រហូតដល់ថ្ងៃបញ្ចប់នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវចាត់វិធានការរឹតបន្តឹងឡើងវិញនៅតាមគោលដៅដែលបានអនុវត្តកន្លងមក។

ជាទីចុងក្រោយ ឯកឧត្តម សោម ពិសិដ្ឋ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ក្រោយពីទទួលបានផ្លូវមួយខ្សែនេះហើយ សូមចូលរួមថែរក្សាដាំដើមឈើ និងប្រើប្រាស់ផ្លូវនេះ ឲ្យមានប្រយោជន៍ ពិសេសនៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវៀងគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់អាយុជីវិត និងត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ៕
អត្ថបទ៖ សេង ណារិទ្ធ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


