Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធ ស្នើសុំកិច្ចសហការស្រាវជ្រាវ ពីរដ្ឋមន្ត្រី​យុត្តិធម៌ស៊ីប ជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ បានសរសេរលិខិតជូនលោកស្រី Stephie Dracos រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និងសណ្ដាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវ បញ្ជាក់ការ​ពិតជាផ្លូវការ​ ជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មាន​លិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

ក្នុងលិខិតចុះថ្ងៃទី៦ ខែតុលានេះ លោក កើត រិទ្ធ បានរៀបរាប់ថា នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន ដូច​ជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផល នៃការស្រាវជ្រាវមួយ​ដែលគេ​ហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្ដេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម