ព័ត៌មានជាតិ
មកដល់ពេលនេះ រកឃើញគ្រូបង្រៀន៦នាក់ហើយបានឆ្លងជំងឺកូវីដ១៩
រហូតមកដល់ពេលនេះមានគ្រូបង្រៀនចំនួន៦នាក់ហើយ បានឆ្លងជំងឺកូវីដ១៩ក្នុងចំណោមគ្រូបង្រៀន៣ពាន់នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅយប់ថ្ងៃទី៨តុលានេះថាគិតត្រឹមយប់ថ្ងៃទី៨តុលានេះក្រុមការងារបានរកឃើញគ្រូបង្រៀនចំនួន៦នាក់បានឆ្លងជំងឺកូវីដ១៩ក្នុងចំណោមអ្នកធ្វើតេស្តចំនួន៣ពាន់នាក់។

លោកបានបន្តថា អ្នកជំងឺ៦នាក់នេះមាន៥នាក់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះនិង១នាក់ទៀតបានបញ្ជូនទៅព្យាបាលជំងឺនៅតាមមណ្ឌលព្យាបាលដោយសារគាត់មានបញ្ហាជំងឺផ្ទាល់ខ្លួន។
លោកបានបន្តទៀតថា សាលារាជធានីភ្នំពេញបានតម្រូវឱ្យគ្រូបង្រៀនសាលារដ្ឋនិងឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញធ្វើតេស្តរកជំងឺកូវីដ១៩មុននឹងចូលបង្រៀនសិស្ស។

លោកបានបន្ថែមទៀតថា ក្នុងនោះសាលារាជធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តចំនួន៧៣០០តេសត្តសម្រាប់ធ្វើតេស្តដល់គ្រូចាប់ពីថ្នាក់ទី៧ដល់ទី១២ចំនួន៧០០០នាក់។ចំណែកសាលាឯកជនត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដល់គ្រូបង្រៀនដោយខ្លួនឯង។

លោកបានបន្តឱ្យដឹងថា « តាមគម្រោងយើងនឹងត្រូវធ្វើតេស្តដល់គ្រូបង្រៀនជាបន្តបន្ទាប់ព្រោះថាមានគ្រូខ្លះត្រូវត្រលប់មកពីស្រុកកំណើតខុសគ្នាទៅតាមកម្មវិធីសិក្សារបស់គាត់តែប្រហែលជាថ្ងៃស្អែកនឹងត្រូវបញ្ចប់ហើយ»។

លោកបានបន្ថែមទៀតថាចំណែកសិស្សានុសិស្សមន្ទីរអប់រំលើកទឹកចិត្តឲ្យធ្វើតេស្តដោយខ្លួនឯងបើសិនជាមានលទ្ធភាពឬក្នុងករណីសង្ស័យថា មានឆ្លងជំងឺកូវីដ១៩សូមទៅស្វែងរកកន្លែងពិនិត្យសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលបានណែនាំក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានានៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ, កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង