Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

រតនគិរី ៖ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង បាន​សហការ​ជា​មួយ​នឹង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​មុខសញ្ញា ពាក់ព័ន្ធ​ករណី​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​(​បង្ក្រាប​ជាក់ស្តែង​)​ នៅ​ត្រង់​ចំណុច​ភូមិគ្រឹះ​យក្ខ​ឡោម ស្ថិតនៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ក្នុងនោះ​ដោយមាន​ការសម្របសម្រួល​និតិ​វិធី​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ ធំ រ៉ា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​អាសយដ្ឋាន​នៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។

២-​ឈ្មោះ មណ្ឌល សិលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

របាយការណ៍​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដកហូត​រួមមាន -​ម្សៅ​ក្រាម​ពណ៌​ស ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កូន​ថង់​តូច​(​មិនទាន់​ថ្លឹង​)​។ -​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។ -​ម៉ូតូ​១​គ្រឿង​ម៉ាក វ៉េវ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ -​និង​ម៉ូតូ​សង់​ឌ្រី​ស៊េរី​ចាស់ អត់​ខោអាវ ពណ៌​ខ្មៅ គ្មាន ស្លាក​លេខ ចំនួន​១​គ្រឿង​។

ក្នុង​នោះ​ សមត្ថកិច្ច​បាន​ធ្វើ​តេស្តរ​ក​មេរោគ​ជំងឺ​កូ​វី​១៩​អវិជ្ជមាន​(-)​។​

​ដោយឡែក​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ឃើញថា​វិជ្ជមាន​(+)​ទាំង​២​នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើ​ម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម