Connect with us

ព័ត៌មានជាតិ

តារា​កំប្លែង​២​នាក់​ប្តី​ប្រពន្ធ គឺ​អ្នកស្រី ខ្ញុង និង​នាយ កៃ​ដ ត្រូវ​បាន​អ្នកជំនួញ​ម្នាក់​បង្ហោះ​សារ​រំលឹក​ឲ្យ​សងលុយ​ចំនួន​៣​ម៉ឺន​ដុល្លារ​

បានផុស

នៅ

​លោក អឹម វុត្ថា​ត ដែល​គេ​ស្គាល់​ថា ជា​អ្នករកស៊ី​មួយរូប នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា នេះ បាន​បង្ហោះ​សារ ភ្ជាប់​ដោយ​លិខិត​កិច្ចសន្យា​ផង រំលឹក​តារា​កំប្លែង​ចំនួន​២​នាក់​ប្តី​ប្រពន្ធ គឺ​អ្នកស្រី ស្រេង សុ​កាន់​ដា ហៅ ខ្ញុង មុខ​របប​ជាតា​រា​កំប្លែង និង​ប្តី​ឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃ​ដ ឲ្យ​សងលុយ​ចំនួន​៣​ម៉ឺន​ដុល្លារ និង​បាន​បញ្ជាក់ថា ការ​បង្ហោះ​សារ​នេះ គ្រាន់តែ​រំលឹក​ដើម្បីអោយ​ចូលខ្លួន​ដោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ គ្មាន​គោលបំណង​អ្វី​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឹម វុត្ថា បានសរសេរថា “​ខ្ញុំ​ទុក​ឱកាស​អោយ​បង​ច្រើនលើកច្រើនសា​មក​ហើយ រហូតមកដល់​ពេលនេះ បង​នៅតែ​គ្មាន​ឆន្ទៈ គ្មាន​ដំណោះស្រាយ​ក្នុងការ​ដោះស្រាយ​រឿង​លុយ​ដែល​បាន​ខ្ចី​ខ្ញុំ ចំនួន​30.000$ (3​ម៉ឺន​ដុល្លារ​)​។ ខ្ញុំ​មិន​ចង់​មានរឿង​វែង​ឆ្ញា​យ​ទេ ! សូម​បង​សងលុយ​ចំនួន 30.000$ ដែល​បាន​ខ្ចី​ត្រឡប់មក​ខ្ញុំ​វិញ​គឺ​ចប់ ! ដោយ​មិន​គិតការ​ប្រាក់​អ្វី​ទាំងអស់ ! ដូចដែល​បានធ្វើ​កិច្ចសន្យា​ជាមួយ​មេធាវី​របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។

បញ្ជាក់ ការ​ផុស​នេះ គឺជា​សារ​ដើម្បីអោយ​បង​ទាំងពីរ​ចូលខ្លួន​ដោះស្រាយ​ដោយ​សន្តិវិធី គ្មាន​គោលបំណង​អ្វី​ផ្សេង​ឡើយ​”​។

បើ​តាម​កិច្ចព្រមព្រៀង​ជំពាក់​ប្រាក់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បញ្ជាក់ថា អ្នក​ទាំងពីរ គឺ​អ្នកស្រី ស្រេង សុ​កាន់​ដា ហៅ ខ្ញុង និង​ឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃ​ដ ត្រូវ​ត្រឡប់​សង​វិញ​ក្នុង​រយៈពេល​៣​ខែ គឺ​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ដោយ​មិនមាន​ការប្រាក់​ទេ ហើយ​មានការ​យឺតយ៉ាវ ត្រូវ​ជូនដំណឹង​ជាមុន ដោយ​ឈរលើ​គោល​ការ​ណ៏​គោរព​សិទ្ធិ និង​យោគយល់​គ្នា​។

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​អ្នកស្រី ស្រេង សុ​កាន់​ដា ហៅ ខ្ញុង និង​ឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃ​ដ បាន​នៅឡើយ​ទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម