Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ឡេង ប្រុស ប្រកាស​ឧបត្ថម្ភ​ថវិកា ៥​ពាន់​ដុល្លារ ដល់​កីឡាករ​បាល់ទាត់​កម្ពុជា ក្រោយ​យកឈ្នះ​កោះ​ហ្កាំ​ជើង​ទី​២

បានផុស

នៅ

លោក​ឧកញ៉ា ឡេង ប្រុស អគ្គនាយក​ក្រុមហ៊ុន «​ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស​» ប្រកាស​ឧបត្ថម្ភ​ថវិកា ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុ​ជា បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​លើ​កីឡាករ​កោះ​ហ្កាំ ក្នុង​ជើង​ទី​២ ដោយ​លទ្ធផល ២-១ នៃ​វគ្គ​ជម្រុះ Play-Off នៅ​កីឡដ្ឋាន​ប្រទេស​បា​រ៉ែ​ន​យប់មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ដែល​មាន​អតីត​ភាពជា​ពលករ​នៅ​ប្រទេស​កូរ៉េ​រូបនេះ បានបញ្ជាក់​ប្រាប់ ថា លោក​មាន​សេចក្តី​រីករាយ​ជាខ្លាំង ក្រោយពេល​ឃើញ​កីឡាករ​កម្ពុជា​យកឈ្នះ​កោះ​ហ្កាំ​ជា​បន្តបន្ទាប់​។ សម្រាប់​រូបលោក​ជ័យជម្នះ​នេះ គឺជា​មោទនភាព និង​អំណរ​សាទរ​សម្រាប់​ជាតិខ្មែរ ហើយក៏​ជា​លើក​កិត្យានុភាព​កម្ពុជា​លើ​វិស័យ​កីឡា​ផងដែរ​។

​លោក​បន្តថា ការឧបត្ថម្ភ​ថវិកា ៥​ពាន់​ដុល្លារ​នេះ គឺជា​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កីឡា​នៅ​កម្ពុជា ជួយ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ក្រុម​កីឡាករ​កម្ពុជា ចំពោះ​កិច្ចប្រឹងប្រែង​របស់​ក្រុម​កីឡាករ​កម្ពុជា​។​

ជាមួយ​ការឧបត្ថម្ភ​នេះ លោក​ឧកញ៉ា ឡេង ប្រុស ក៏​បា​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​កីឡា និង​ក្រុម​កីឡាករ​គោព្រៃ​កម្ពុជា​ទាំងមូល ចំពោះ​កិច្ចប្រឹងប្រែង និង​នាំមក​នូវ​កិត្តិយស​សម្រាប់​ជាតិ​មាតុភូមិ​។ លោក​ឧកញ៉ា ក៏បាន​ជូនពរ​ឱ្យ​ក្រុម​គោព្រៃ​របស់​កម្ពុជា បន្ត​យកឈ្នះ​ក្នុងការ​ប្រកួត​នៅ​វគ្គ​បន្តបន្ទាប់​ទៀត​។

​សូមបញ្ជាក់ថា ការប្រកួត​ក្នុងជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន នា​យប់មិញ​នេះ កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ២-១ ខណៈ​ជើង​ទី​១ យកឈ្នះ ១-០​។ ជ័យជម្នះ​នេះ ធ្វើឱ្យ​កម្ពុជា ទទួលបាន​កៅអី​មួយ ក្នុងចំណោម ២៤​ក្រុម នៅ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ ជាមួយ​ឥណ្ឌូនេស៊ី ដែល​បាន​ឆ្លង​ផុត​វគ្គ Play-Off ដូចគ្នា​។

​វគ្គ​ជម្រុះ​ជុំ​ទី​៣ នឹងត្រូវ​ចាប់ឆ្នោត​បែងចែក​ជា ៦​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន ៤​ក្រុម ខណៈ​ការប្រកួត នឹង​ចាប់ផ្ដើម​ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំង​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ចិន នា​ឆ្នាំ​២០២៣​។​

ជាមួយ​លទ្ធផល​ជោគជ័យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឧបត្ថម្ភ ១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ជ័យជម្នះ​ជើង​ទី​១ សម្តេច​តេ​ជោ បាន​ឧបត្ថម្ភ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម