Connect with us

ព័ត៌មានជាតិ

សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​

បានផុស

នៅ

ភ្នំពេញ ​៖ ការ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង សំ​ណូ​ល័​រឹង នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការដេញថ្លៃ​ជ្រើសរើស​ប្រតិបត្តិ​ករ​ថ្មី​ចំនួន​០៣​ដើម្បី​ផ្តល់​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ​ការផ្ដល់សេវា ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ បច្ចុប្បន្ន ជា​លទ្ធផល មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ ពោលគឺ​មិនមាន​គំនរ​សំរាម​សេសសល់​ច្រើន​ដូច​មុន ការ​ប្រមូលបាន​ទៀងទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ​និង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន​និង​មានការ​អប់រំ​ជាង​មុន ដែល​ប្រការ​នេះ​បានធ្វើឱ្យ មានការ​សាទរ​ជា​បណ្តើរៗ​ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ព័ត៌មាន​យើង​ទទួលបាន​នៅ​រាត្រី​ថ្ងៃទី​២២ តុលា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា ក្នុងការ​ធ្វើកំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការដេញថ្លៃ​ជ្រើសរើស​ប្រតិបត្តិ​ករ​ថ្មី​ចំនួន​០៣​ដើម្បី​ផ្តល់​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ​ការផ្ដល់សេវា ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ បច្ចុប្បន្ន ជា​លទ្ធផល មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ ថា​មានការ​ផ្លាស់ប្តូរ​គុណភាព​សវា​គួរឱ្យ កត់សម្គាល់ ជាអាទិ៍​៖ មិនមាន​គំនរ​សំរាម​សសស​ល់​ច្រើន​ដូច​មុន ការ​ប្រមូលបាន​ទៀងទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ​និង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន​និង​មានការ​អប់រំ​ជាង​មុន ដែល​ប្រការនេះ​បានធ្វើឱ្យ មានការ​សាទរ​ជា​បណ្តើរៗ​ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ​។

ទន្ទឹមនឹង​ល​ទ្ធ​ផល​គួរ​ជាទី​មោទនៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កត់សម្គាល់​ឃើញថា ការអនុវត្ត​ការបង់ប្រាក់ ថ្លៃ​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដោយ​ប្រើប្រាស់​តារាង​បង់ប្រាក់​ឆ្នាំ​២០០៣ គឺ​មិនទាន់​ឆ្លើយតប ទៅនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ កំណើន​សន្ទស្សន៍​ថ្លៃ​ទំនិញ និង​ជីវភាព​រស់នៅ​នាពេល​បច្ចុប្បន្ន​ឡើយ ពិសេស មិន​មាន​លទ្ធភាព​ទូទាត់​ថ្លៃ​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូ​នសំរាម​ទៅកាន់​ទីលាន​ជូន​ប្រតិបត្តិ​ករ​ទាំង​៣ (​ដែល​បាន ប្រើប្រាស់​រថយន្ត​ដឹក​សំរាម រថយន្ត​បោស​ថ្នល់ រថយន្ត​បាញ់​លាង​សម្អាត​ថ្នល់ ម៉ូតូ​កង់​បី​ប្រើ​អាគុយ ម៉ូតូ​កង់​បី​ធាក់​ជើង កង់​ប្រមូល​សំ​រា​ម ធុង​ដាំ​ស្ទ័​រ ធុងសំរាម និង​សម្ភារ​ប្រមូល​សំរាម​ផ្សេងៗ​ទៀត​ថ្មីៗ ព្រមទាំង​ប្រាក់បៀវត្ស​បុគ្គលិក កម្មករ ដែលមាន​តម្លៃ​ខ្ពស់ជាង​មុន​) ការចំណាយ​រដ្ឋបាលរ​បស់​សហគ្រាស និង​ការចំណាយ​រៀបចំ​ទីលាន​សុវត្ថិភាព​នៅឡើយ​។

ដូច្នេះ ដើម្បី​ធានា​ប្រក្រតីភាព​នៃប្រតិបត្តិ​ការ​ថ្មី និង​ឱ្យ​ត្រូវ​តាម​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុម ការងារ​អន្តរក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់​បច្ចេកទេស​របស់​ក្រុមហ៊ុន CRISIL Risk and Infrastructure Solutions Limited ដើម្បី​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​រៀបចំ​តារាង​កម្រៃ​សេវា​ឡើង់វិញ ដោយ​យក តារាង​កម្រៃ​សេវា​ចាស់​ឆ្នាំ​២០០៣ ជា​គោល និង​ផ្អែកលើ​មូលដ្ឋាន គោលនយោបាយ ការវិភាគ ការវាយតម្លៃ​ប្រូ​កប​ដោយ លក្ខណៈ​វិទ្យាសាស្ត្រ គោលការណ៍​សមធម៌ ស្របតាម​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​នា​ពេប​ច្ចុ​ប្បន្ន សម្រេចបាន​តារាង​តម្លៃ​ថ្មី ដែល​ចែកជា​ពី​០២​ប្រភេទ គឺ (​ទី​១) ទីតាំង​មិន​ប្រកប​អាជីវកម្ម មាន​១៦​អនុ​ប្រភេទ ស្មើនឹង ៨០% នៃ​ទីតាំង​សរុប និង (​ទី​២) ទីតាំង​ប្រកប​អាជីវកម្ម មាន​៣៦​អនុ​ប្រភេទ ស្មើនឹង ២០% ទីតាំង​សរុប ដែល​ក្នុងនោះ ១៥% ជា​អាជីវកម្ម សេវាកម្ម និង​ហាង​ទំនិញ ដូច​បាន​ជូន​ភ្ជាប់​មកជា​មួយ ដែល​នឹងដាក់ ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។ ទទួលបាន​សេចក្ដីជូនដំណឹង​នេះ សូម​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម