សិប្បកម្ម​នៅ​​ស្រុកជើងព្រៃ ប្រមូលទិញ​ត្រី​ធ្វើ​ងៀត​ ​មួយ​ខែ​​រក​បានជាង ៣០០លានរៀល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សិប្បកម្ម​នៅ​​ស្រុកជើងព្រៃ ប្រមូលទិញ​ត្រី​ធ្វើ​ងៀត​ ​មួយ​ខែ​​រក​បានជាង ៣០០លានរៀល

បានផុស

នៅ

សិប្បកម្មកែច្នៃត្រីងៀតអ្នក​ស្រី ធឿន ស្រីនី ដែលមានទីតាំងនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមអាចលក់ត្រីងៀតបានប្រមាណ៣០០លានរៀលក្នុងមួយខែ។ ប្រភពត្រីស្រស់ដែលយកមកកែច្នៃ​គឺ​​ប្រមូលពីវារីវប្បករនៅទូទាំងស្រុកជើងព្រៃនេះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​ធឿន ស្រីនី បានមានប្រសាសន៍ថា ការលក់ត្រីងៀតបាន ៣០០លានរៀលក្នុង១ខែនេះ គឺសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារមួយចំនួនដូចជា ផ្សារស្គន់ ភោជនីដ្ឋាននានា រោងចក្រកាត់ដេរកាលីនតុន និងជូហ៊ួយនៅក្នុងស្រុកជើងព្រៃ និងផ្សារម្លប់បៃតងស្រស់នៅភ្នំពេញជាដើម។

សិប្បកម្មកែច្នៃត្រីងៀតនេះបានចាប់ផ្តើមដំណើរការជិត ១០ឆ្នាំមកហើយ ដោយផ្តើមចេញពីការប្រើប្រាស់សម្ភារ: និងឧបករណ៍កែច្នៃជាលក្ខណះគ្រួសារ ហើយជាបន្តបន្ទាប់អាជីវកម្មមានការវិវឌ្ឍន៍រីកចម្រើន ដោយសារមានការគាំទ្រ​ពីមន្រ្តីក្រសួង​កសិកម្ម ព្រមទាំងអង្គការជាតិនិងអន្តរជាតិដូចជា​ USDA, American Soybean Association, World Initiative for Soy in Human Health (WISHH), Commercialization of Aquaculture for Sustainable Trade Cambodia, World Vision និងសមាគមយុវជនក្រុម៨ ដែល​ធ្វើឲ្យទំហំអាជីវកម្មកែច្នៃត្រីងៀតនេះ មានការរីកធំធាត់រហូតមកដល់ពេលនេះ។

ងាកមកកសិដ្ឋានចិញ្ចឹមត្រីវិញបានដំណើរការមក ៧ឆ្នាំមកហើយមកដល់បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។

បើ​តាមម្ចាស់​សិប្បកម្ម​លោកស្រី ធឿន ស្រីនី បច្ចុប្បន្នសិប្បកម្មបានកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែងបានជាង ៣០តោនក្នុង១ខែ គិតជាត្រីងៀតហាលស្ងួតបានចំនួន ១០តោនក្នុង១ខែ។ ថវិកាសម្រាប់ចំណាយលើការកែច្នៃត្រី ៣០តោន អស់ប្រមាណ ២៤០លានរៀល ប៉ុន្តែក្នុងមួយខែអាចលក់ត្រីងៀតបាន ៣០០​លាន​រៀល ។

ពាក់ព័ន្ធការងារបច្ចេកទេសកែច្នៃ ម្ចាស់​សិប្បកម្មរបស់អ្នកស្រី ធឿន ស្រីនី បានទទួលការឧបត្ថម្ភ និងគាំទ្របច្ចេកទេសពីរដ្ឋបាលជលផល និងគម្រោង CAST ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ថ្មីៗនេះដែរ រដ្ឋបាលជលផលបានប្រគល់នូវវិញ្ញាបន បត្របញ្ចាក់ពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ (GHP & GMP) ចំពោះទីតាំងកែច្នៃត្រីងៀត និងវិញ្ញាបនបត្របញ្ជាក់ពីការធ្វើវារីវប្បកម្មល្អ (GAqP) ចំពោះកសិដ្ឋានវារីវប្បកម្ម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services