ព័ត៌មានជាតិ
រោងចក្រសហគ្រាសជាង ១០០ បំពាក់ប្រព័ន្ធតាមដានគុណភាពទឹក បញ្ចៀសបង្ហូរទឹកកខ្វក់ចូលទន្លេ
រោងចក្រសហគ្រាសចំនួន ១០០ បានគាំទ្រនិងសន្យាបំពាក់ប្រព័ន្ធតាមដានគុណភាពទឹកស្វ័យប្រវត្តិ ដើម្បីបញ្ចៀសការបង្ហូរសំណល់រាវកខ្វក់ចេញពីរោងចក្រចូលទៅប្រភពទឹកមានទន្លេ ស្ទឹង បឹងបួ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា រោងចក្រសហគ្រាសដែលងាយបង្កហានិភ័យ បានគាំទ្រគម្រោងបំពាក់ប្រព័ន្ធតាមដានគុណភាពទឹក ដើម្បីចូលរួមអនុវត្តវិធានការបរិស្ថានដែលជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេ ដោយមានការលើកទឹកចិត្តពីក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា បើតាមសិក្សា មានរោងចក្រសហគ្រាសដែលងាយបង្កហានិភ័យមិនតិចជាង ១០០០ ទេ ដែលមានការបង្ហូរសំណល់រាវមានសាធាតតុពុលចូលទៅទន្លេ ស្ទឹងបឹងបួព្រែក។

យ៉ាងណាមិញ ទាក់ទងដំណើរការបំពាក់ប្រព័ន្ធតាមដានគុណភាពទឹកនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវសិក្សាបច្ចេកទេសឲ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឲ្យការចំណាយតិចបំផុតនិងមានប្រសិទ្ធិភាពខ្ពស់។
បើតាមលោករដ្ឋមន្ត្រី ដំណើរការតេស្តសាកល្បងឧបករណ៍បំពាក់ប្រព័ន្ធតាមដានគុណភាពទឹកស្វ័យប្រវត្តិ បានបញ្ចប់ដោយជោគជ័យ និងចាប់ផ្ដើមបំពាក់តាមបណ្ដារោងចក្រសហគ្រាសនានាជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ។
ក្រោមគំនិតផ្តួចផ្តើមពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍តាមដានគុណភាពទឹកស្វ័យប្រវត្តិនេះ នឹងជួយសម្រួលដល់ក្រុមការងារជំនាញ ដោយមិនទាមទារឱ្យមានការចុះអធិការកិច្ចជាប្រចាំនៅតាមរោងចក្រសហគ្រាសទៀតនោះទេ ខណៈម្ចាស់រោងចក្រក៏មិនចាំបាច់ធ្វើរបាយការណ៍ជាប្រចាំជូនដល់ក្រសួងតាមតម្រូវការនីតិវិធីទៀតនោះដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


