ព័ត៌មានអន្ដរជាតិ
ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើបន្ថយពន្ធលើសហគ្រាសខ្នាតតូច និងមធ្យម
ដើម្បីជាវិធានការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមក្នុងការប្រមូលដើមទុន និងអភិវឌ្ឍអាជីវកម្ម ក្រសួងហិរញ្ញវត្ថុវៀតណាម (MoF) បានស្នើឱ្យបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មមកនៅត្រឹម ១៥-១៧ ភាគរយ សម្រាប់អជីវកម្មដែលរកចំណូលបានមិនលើសពី ៥០ ប៊ីលានដុង ដោយថយចុះពីអត្រា ២០ ភាគរយ នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការកាត់បន្ថយពន្ធ ដែលមានក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម រំពឹងថានឹងដាក់ជូនរដ្ឋសភា ដើម្បីឱ្យពិនិត្យមើលជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២៤ និងទុកសម្រាប់ការអនុម័តក្នុងខែឧសភា ឆ្នាំក្រោយ។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុបាននឹងកំពុងប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ដដែលពីស្ថាប័នរដ្ឋាភិបាលផ្សេងៗ និងសាធារណជន ហើយលើកឡើងថា គោលបំណងសំខាន់មួយរបស់គណៈកម្មាធិការរៀបចំសេចក្តីព្រាង គឺដើម្បីបង្កើតរបបពន្ធដែលកាន់តែអំណោយផលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។

យោងតាមសេចក្តីព្រាងច្បាប់ អត្រាពន្ធ ១៥ ភាគរយ ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបមិនលើសពី ៣ ប៊ីលានដុង ហើយអត្រាពន្ធ ១៧ ភាគរយ ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ៣ ប៊ីលានដុង និងក្រោម ៥០ ប៊ីលានដុង។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា ក្នុងចំណោម ៩០០ ០០០ អាជីវកម្មដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន អាជីវកម្មខ្នាតតូច និងមធ្យម រួមចំណែកជិត ៩៤ ភាគរយនៃចំនួនសរុប ហើយទទួលបានគោលនយោបាយអនុគ្រោះផ្សេងៗ ដើម្បីជួយពួកគេអភិវឌ្ឍផលិតកម្ម និងប្រាក់ចំណូលរយៈពេលវែង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


