ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលកម្ពុជា ចែករំលែកទស្សនាទាន អនាគតអាស៊ាន-ជប៉ុន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនាទានមួយដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការ និងទិសដៅទៅអនាគតរវាង អាស៊ាន-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រនៅក្នុងរយៈពេល៤៨ ឆ្នាំកន្លងមក។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤ ពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនាទាន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការនិងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុនដូចខាងក្រោម ៖
ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ កម្ពុជាអរគុណជប៉ុនចំពោះការចូលរួមចំណែកជាថវិកាចំនួន ៥០ លានដុល្លារអាមេរិកសម្រាប់បង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី» ។ លើសពីនេះទៀត សម្តេចបានលើកទឹកចិត្តដល់ជប៉ុន ក្នុងការបន្តគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតដែលមានដូចជាស្តុកបម្រុងបរិក្ខារពេទ្យ សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈក្នុងតំបន់អាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីកសាងភាពធន់សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩។ ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជាក៏ថ្លែងអំណរគុណដល់ ជប៉ុនដែលបានផ្តល់ជូនកម្ពុជានូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។

ទី២. សមាហរណកម្មនៅក្នុងតំបន់ គឺជាសមាសភាពដែលមិនអាចខ្វះបាន នៅក្នុងការងើបឡើងវិញរបស់តំបន់ ប្រកបដោយចីរភាព។ ហេតុនេះ សូមលើកទឹកចិត្តដល់ជប៉ុនបន្តជំរុញការផ្សារភ្ជាប់ និងការបន្សគ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ សម្តេចបានស្នើឱ្យជប៉ុនបន្តគាំទ្រដល់ការអនុវត្តផែនការសកម្ម-ភាពដទៃទៀត ជាពិសេសផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី ៤ ឆ្នាំ ២០២១-២០២៥ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ទី៣.កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញការកសាង និងការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ានសំដៅឆ្ពោះទៅរកគោលដៅរួម គឺការរីកចម្រើន ប្រកបដោយចីរភាព, បរិយាប័ន្ន និងសមធម៌ នាយុគសម័យថ្មីនេះ ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២, កម្ពុជានឹង បន្តថែរក្សា និងបង្កើនចំណងមិត្តភាពនៃទំនាក់ ទំនងអាស៊ាន-ជប៉ុនដ៏រឹងមាំនេះ ឱ្យកាន់តែជិតស្និទ្ធ និង គង់វង្ស យូរអង្វែង ។ក្នុងន័យនេះកម្ពុជាសូមគាំទ្រសំណើរៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន នៅឆ្នាំ ២០២៣ នៅជប៉ុន ៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន