Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកណ្តាលស្ទឹង ប្រកាសឱ្យពលរដ្ឋនៅជាប់ខណ្ឌដង្កោត្រៀមសម្ភារដើម្បីបង្ការគ្រោះ​ទឹកជំនន់​

បានផុស

នៅ

អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង ​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ត្រៀម​សម្ភារៈ​ផ្សេងៗ​ដើម្បី​បង្ការ​គ្រោះទឹកជំនន់​សម្ភារៈ​ផ្សេងៗ​ទុកជាមុន ​នឹងត្រូវ​បន្តតាម​មាន​ស្ថានភាព​ទឹកជា​ប្រចាំ​ជៀសវាង​ការបាត់បង់​សម្ភារៈ និង​អាយុជីវិត ​ខណៈ​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​ឈានដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​នៃ​ខេត្តកណ្តាល ​ចុះ​កាល​ពីយប់​ថ្ងៃទី​២៧​ ខែ​តុលា​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់ព្រំប្រទល់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង និង​ខាងក្រោម​ស្ទឹង​ព្រែក​ត្នោត ក្នុងនោះ​មាន​ឃុំ​ព្រះពុទ្ធ ឃុំ​គោក​ត្រប់ ឃុំ​ជើង​កើប និង​ឃុំ​ក​ណ្ដោ​ក​ឱ្យបាន​ជ្រាបថា បច្ចុប្បន្ន​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​បាក់​ហក់ឡើងជា​បន្តបន្ទាប់បណ្តាលមកពី​ទឹកជំនន់​ផ្នែក​ខាងលើ​ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោមានកម្ពស់​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​បាន​បន្តថា​ «ដូច្នេះ​ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ដែល​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិតសូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងត្បូង និង​ខាងក្រោម​ស្ទឹង​ព្រែក​ត្នោតមេត្តា​ត្រៀម​សម្ភារៈ និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ​ជៀសវាង​ការបាត់បង់​សម្ភារៈ និង​អាយុជីវិត​»​។​

រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​ នឹង​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធបន្ត​តាមដាន​យកចិត្តទុកដាក់​ខ្ពស់បំផុត នូវ​ស្ថានភាព​ទឹក ដើម្បី​ជម្រាបជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ជា​បន្តបន្ទាប់​។​

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង​បានឱ្យដឹងថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧​ ខែតុលា​ឆ្នាំ​២០២១​ គ្រោះទឹកជំនន់​បាន​បណ្តាល​ប៉ះពាល់​ឃុំ​ចំនួន ៦​ស្មើនឹង២៨​ភូមិ លិច​ផ្ទះ​ចំនួន ១ ៧៤៣​ខ្នង​ផ្ទះ ស្មើនឹង ១ ៩៧០ គ្រួសារ ,​លិច​ស្រូវ​ចំនួន៥១០​ហិកតា​,​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ប្រវែង ១១ ៤៤៨​ម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង ២ ៧៨៨​ម៉ែត្រ​។ ឃុំ​ចំនួន​៦​នោះ​រួមមាន​,១.​ឃុំ​ដើម​ឬ​ស​ប៉ះពាល់​ចំនួន ១៤​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ១២០៧​ខ្នង​ផ្ទះ ស្មើនឹង​១ ៣៩៨ គ្រួសារ និង​លិច​ស្រូវ​ចំនួន ៤៤០​ហិកតា ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​៖​ផ្លូវលំ​ប្រវែង​៩ ២៩៨ ម៉ែត្រនិង​ផ្លូវ​បេតុង​ប្រវែង ២ ២១៨ ម៉ែត្រ​។​

២.​ឃុំ​រកា​៖ ប៉ះពាល់​ចំនួន ០៣​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ០៧​ខ្នង​ផ្ទះ ស្មើនឹង ០៨គ្រួសារ និង​លិច​ស្រូវ​ចំនួន ២០​ហិកតា​។​

៣.​ឃុំ​ក​ណ្តោ​ក​៖ ខ្នង​ផ្ទះ​រង​ផលប៉ះពាល់​ចំនួន ២៤១​ខ្នង​ផ្ទះ ស្មើនឹង២៤៧​គ្រួសារ (​នៅ​តំបន់​សំណង់​មិន​រៀបរយ​ទំនប់ ៩៤ មិនមែនជា​ភូមិ​រដ្ឋបាលប៉ុន្តែ​ស្ថិតនៅ​ចំណុះ​ភូមិ​ចំនួន ៣ រួមមាន​៖ ភូមិ​ស្វាយព្រៃ​ចំនួន ៣៦​ខ្នង​ផ្ទះ ស្មើនឹង៣៦​គ្រួសារ​, ភូមិ​ជ្រៃ​រយោង​ចំនួន ១៥​ខ្នង​ផ្ទះ ស្មើនឹង ១៥​គ្រួសារ និង​ភូមិ​អំពៅព្រៃ​ចំនួន​១៩០​ខ្នង​ផ្ទះ ស្មើនឹង ១៩៦​គ្រួសារ​)​។​

៤. ឃុំ​អន្លង់​រមៀត​៖ ប៉ះពាល់​ចំនួន ០៤​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ១០០​ខ្នង​ផ្ទះស្មើនឹង ១១០​គ្រួសារ និង​លិច​ស្រូវ​ចំនួន ៦៣​ហិកតា​។​

៥. ឃុំ​ថ្មី​៖ ប៉ះពាល់​ចំនួន ៣​ភូមិ លើ ៥​ភូមិ​៖ ទឹក​ចូល​ផ្ទះ​ចំនួន២៥​ខ្នង​ផ្ទះ​ស្មើនឹង​២៥​គ្រួសារនិង​លិច​ស្រូវ​ចំនួន​៧​ហិកតា​ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​៖​ផ្លូវលំ​១​ខ្សែ​ប្រ​វែង​៧៥០​ម៉ែត្រ​។​

៦. បារគូ​៖​ប៉ះពាល់​ចំនួន ២​ភូមិ លើ ៧​ភូមិ​៖ ទឹក​ចូល​ផ្ទះ​ចំនួន ១៦៣​ខ្នង​ផ្ទះស្មើនឹង ១៨២​គ្រួសារ ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​៖​ផ្លូវលំ ១​ខ្សែ​ប្រវែង៤០០​ម៉ែត្រ និង​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង ២៥០​ម៉ែត្រ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យសិល្បករចងក្រងជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ សិល្បករម្នាក់ៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម៩ ម៉ោង មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម