ជីវិតកម្សាន្ដ
លេចឮពាក្យចចាមអារ៉ាមថា Kylie Jenner មានផ្ទៃពោះកូនទី៣ ជាមួយមិត្តប្រុសថ្មី
បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែទំនាក់ទំនងរបស់ Kylie Jenner ជាមួយតារាសម្តែង Timothee Chalamet គឺច្បាស់ណាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា អ្នកទាំងពីរនឹងមានគម្រោងរៀបការជាមួយគ្មានឆាប់ៗខាងមុខ។

ជាពិសេស គូស្នេហ៍ថ្មីថ្មោងនេះតែងតែបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ ដោយមិនខ្វល់ពីភ្នែកញាតិសូម្បីតែបន្តិចណាឡើយ បើទោះបីជាអ្នកទាំងពីរពុំទាន់មានដំណឹងល្អក៏ពិតមែន។ កាន់តែចាប់អារម្មណ៍ពីបណ្ដាញអ៉ិនធើណេតខ្លាំងបំផុតនោះគឺ ព័ត៌មានចុងក្រោយបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា Kylie Jenner មានផ្ទៃពោះជាមួយ Timothee Chalamet ដែលជាមិត្តប្រុស។
យ៉ាងណាក៏ដោយ មកទល់ពេលនេះពុំទាន់មានប្រភពណាមួយបញ្ចាក់នៅឡើយទេ ប៉ុន្តែគេបានរកឃើញថា អតីតស្វាមី Travis Scott បានចែករំលែកព័ត៌មាននេះជាមួយនឹងសារមានន័យថា Bruhh មុនពេលលោកប្រញាប់លុបចោលភ្លាមៗដោយមិនដឹងមូលហតុពិតប្រាកដ។
សូមបញ្ចាក់ដែរថា Kylie Jenner ពីមុនមានកូន ២នាក់ជាមួយអតីតស្វាមី Travis Scott ប្រុស ១ និងស្រី ១ ។ក្រោយមកដោយសារតែរស់នៅមិនចុអសម្រុងគ្នាទើបអ្នកទាំងពីរប្រកាសចែកផ្លូវគ្នាមកទល់ពេលនេះ។ ដោយឡែក ស់ម្រាបដំណឹងនៃការមានផ្ទៃពោះពិតឬមិនពិតនោះ ទស្សនិកជនមានតែរង់ចាំមើលបន្តថាតើពិតឬអត់?ឬគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៣៥ ឆ្នាំមុន Johnny Depp ជាបុរសសង្ហា មានស្រីៗចោមរោមលង់ស្រលាញ់ច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


