ព័ត៌មានជាតិ
ផ្ទេរតំណែងប្រធានច្រកទ្វារព្រំដែនអូរយ៉ាដាវ ទៅកាន់តួនាទីជាអភិបាលស្រុកអណ្តូងមាស
ខេត្តរតនគិរី÷ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ នៃខេត្តរតនគិរី ដោយមានការចូលរួម ពីលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។
ពិធីនេះប្រារព្ធធ្វេីឡេីងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ពិធីប្រកាសផ្ទេរភារកិច្ចរបស់លោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកអណ្ដូងមាស និងតែងតាំងលោក សាយ ចំរេីន ជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវវិញ។

ការផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីព្រំដែន គឺដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៍នៅតាមច្រកទ្វារព្រំដែន ព្រោះថាប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ គឺមានអាណត្តិរយៈពេល២ឆ្នាំ ដែលក្រសួងមហាផ្ទៃបានកំណត់។
លោកអភិបាលខេត្តក៏បានណែនាំដល់ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ត្រូវចេះសហការគ្នាជាមួយសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន ដើម្បីរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ នឹងលុបបំបាត់បទល្មើសនានា៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


